ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុក្របួចស្ត្រីម្នាក់រួមនឹងថ្នាំញៀន

ថ្ងៃចេញផ្សាយៈ 07-09-2021 12:03 PM
ចំនួនចូលមើលៈ 511 នាក់
អត្ថបទដោយៈ Firstnewsexpress

ខេត្តព្រះសីហនុ ៖ ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី លោកវរៈសេនីយ៍ឯក​ ហួត​ ចាន់ធី​ អធិការនគរបាលស្រុក​កំពង់សិលា បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ​ ចុះបង្ក្រាបបទល្មេីសជួញដូរកាន់កាប់​ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់​ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ដោយធ្វេីការឃាត់ខ្លួនបានជនសង្ស័យ ចំនួន​០១នាក់ មានឈ្មោះ​ សេង​ ស្រីង៉ា ភេទស្រី​ អាយុ​ ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ ភូមិ-ឃុំខាងលេី ។    

វត្ថុតាងដែលនគរបាលដកហូតបានរួមមាន:-ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន​ប្រភេទមេតំហ្វេតាមីន​ ICE (ម៉ាទឹកកក)​ ចំនួន​ ១៩កញ្ចប់​ និងសម្ភារៈជក់មួយចំនួន ។ 

 បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបាននគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿងបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

រៀបចំផ្សាយ អត្ថបទនិងរូបភាពដោយ និពន្ធនាយក



ព័ត៌មានថ្មីៗផ្សេងទៀត