ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

ឥទ្ធិពលគ្រឿងញៀនបានធ្វើឲ្យមនុស្សហ៊ានធ្វើគ្រប់យ៉ាង សូមឆ្លើយថាទេចំពោះគ្រឿងញៀន

ថ្ងៃចេញផ្សាយៈ 05-09-2021 07:41 PM
ចំនួនចូលមើលៈ 548 នាក់
អត្ថបទដោយៈ Firstnewsexpress

បាត់ដំបង៖ នៅវេលាម៉ោង ១២ៈ ៣០នាទីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្សារពូពុយ ស្ថិតនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា គឹមឡេង ភេទប្រុសអាយុ២១ ឆ្នាំ មានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនា។ 

ការឃាត់ខ្លួននេះធ្វើឡើងតាមបណ្ដឹងឈ្មោះ លី ដាណា (ហៅវណ្ណា) ត្រូវជាម្តាយអាយុ ៤២ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉័ងតោភ្ជង់ករ និងវាយជាច្រើនដៃធ្វើឱ្យជនរងគ្រោះដួលទៅនឹងដីហើយសំឡុតយកប្រាក់ចំនួន ២លានរៀល និងខ្សែកប្លាកទីន ចំនួន០១ខ្សែ យកលក់ទៅទិញគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។  អត្ថបទនិងរូបភាព ដោយ អ៊ុក ពន្លឺ



ព័ត៌មានថ្មីៗផ្សេងទៀត