ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

អ្ន​កស្លាប់​ដោយ​ជំងឺកូវីដ​១៩​ សម្រាប់ខេត្ត​បន្ទាយ​មានជ័យ គិត​ចាប់​ពីថ្ងៃ​ទី១០​ ខែសីហា​ មកដល់ ថ្ងៃ​ទី​១៦ កញ្ញា​នេះ មានចំនួន​៧នា​ក់​ សរុប​កើនឡើង​ចំនួន​១៥៧​នាក់

ថ្ងៃចេញផ្សាយៈ 16-09-2021 02:59 PM
ចំនួនចូលមើលៈ 147 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យ៖ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានអ្នក​ស្លាប់ដោ​យសារជម្ងឺកូវីដ១៩ ចំនួន៧នាក់ សរុបអ្ន​កស្លាប់កើនមា​នចំនួន១៥៧នាក់ហើយ ក្នុងនោះ​ជនជាតិខ្មែរចំនួន១៥១នា​ក់ ជនជាតិឥណ្ឌូនេស៊ី៣នាក់ ជនជាតិថៃ ៣នាក់ផងដែរ។នេះបើយោងតាម ការបញ្ជាក់ពីលោក អាចារ្យ ប្រាក់ សុភ័ត អ​នុប្រធាន​មន្ទីរធម្មការ និងកិច្ចកា​រសាសនា​ខេត្តបន្ទាយ​មានជ័យ​។



លោក អាចារ្យ ប្រាក់ សុភ័ត បានបញ្ជាក់ថា អ្នកស្លាប់ទាំ​ង៧នាក់នេះរួមមាន​៖

-ឈ្មោះ ឡុង សារឹម ភេទប្រុស អាយុ៧​៣ឆ្នាំ រស់នៅភូមិបឹងរ ឃុំភ្នំតូច ស្រុកមង្គលបូរី

-​ឈ្មោះ សី រ៉ាក់ ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

-​ឈ្មោះ គួយ អ៊ួច ភេទស្រី អាយុ៦០ រស់នៅភូមិ​កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័​ណ

-​ឈ្មោះ មាស រឿង ភេទស្រី ​អាយុ៦៤ឆ្នាំ រស់នៅភូមិប្រឡាយ​លួងលើ ឃុំឬស្សីក្រោក ស្រុក​មង្គល​បូរី

-​ឈ្មោះ មា​ន យឹមឡាយ ​ភេទស្រី អាយុ៦៦ឆ្នាំ រស់​នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ

-ឈ្មោះយឹម ប៊ុនថន ភេទប្រុស អាយុ៧១ឆ្នាំ​ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ

-ឈ្មោះ ឃុត ឡាយ ភេទស្រី អាយុ៨៤ឆ្នាំ រស់នៅភូមិកំព្រីង ឃុំភ្នៀត ក្រុងសិរីសោភ័ណ។



លោកអាចារ្យ ប្រាក់ សុភ័ត បានបញ្ជាក់ទៀតថា សពអ្នក​កើត​ជម្ងឺកូវីដ១៩ទាំង៧នាក់នេះ ត្រូវ​បា​នលោកអា​ចារ្យខេត្ត ធ្វើកា​របូជារួចរាល់អ​ស់ហើយ។លោកអាចារ្យ ប្រាក់សុភ័ត បានប្រាប់អ្នកយកព័ត៌មានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ​ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បាន​អនុញ្ញា​តឲ្យរៀបចំ​បូជាសពទៅ​តាមលក្ខណៈបច្ចេក​ទេស នៃការណែនាំរបស់ក្រសួងសុខាភិបាល និង​ការកំណត់​របស់រដ្ឋ យក​ទៅបូជា​ដោយធ្វើកា​រតម្កល់ធ្វើបុណ្យស​ពតាមប្រពៃណី នៅភ្នំបាក់ សង្កា​ត់ទឹកថ្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមា​នជ័យ តែម្តងក្នុង​នោះ​ក៏មានព្រះសង្ឃ និមន្តបង្សុ​គោល​ឲ្យផ​ងដែរ៕



ព័ត៌មានថ្មីៗផ្សេងទៀត