ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

ផឹក​ចំស្រាកា​ចស្រវឹង​រករឿង​វាយបង និងក្មួយ ​បណ្តាលឲ្យរងរបួ​សធ្ងន់ ត្រូវរាជ​អាវុធហត្ថ​ក្រុងសិរី​សោភ័​ណ ចាប់ឃាត់ខ្លួន​បញ្ជូន​ទៅតុលា​ការខេត្តបន្ទាយមានជ័យ

ថ្ងៃចេញផ្សាយៈ 16-09-2021 12:05 PM
ចំនួនចូលមើលៈ 157 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់មិនដែ​លចូលផ្ទះ ពេលចូលផ្ទះម្តងផឹកស្រា ABC​​ ចំនួន៣​កំពុង ចាប់ផ្តើម​រករឿងវាយបង និងក្មួយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបាន​បងឈ្មោះ សូរ វត្តី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិសែ​សិន សង្កាត់អូរអំបិល ក្រុងសេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ទៅប្ដឹង​អាវុធហត្ថ​មូលដ្ឋានក្រុងសិរី​សោភ័ណ ចាប់ខ្លួនម​កសួរនាំ។



លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានឲ្យដឹងថា ក្រោ​យពីទទួលបានបានពាក្យបបណ្ដឹង លោកបានដឹកនាំ​កម្លាំងចុះធ្វើប្រតិ​បត្តិការ​ឃាត់ខ្លួន​ជន​សង្ស័យម្នាក់ឈ្មោះ គីមសំរឹទ្ធិ ភេទប្រុស អាយុ៣៣ឆ្នាំ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើ​យនាំមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។



ជនសង្ស័យក្រោយពី​កម្លាំងជំនាញកង​រាជអាវុធហត្ថក្រុងសួរនាំរួច បានឆ្លើយសារភាពថា រូបគេពិត​ជាបានផឹក​ស្រាស្រវឹងវាយបងស្រី​ឈ្មោះសូរ វត្តី និងក្មួយប្រុស​របស់គេពិតប្រាកដមែន។ក្រោយ​ពីបញ្ចប់​ការស៊ើបអង្កេត និងស្តាប់ចម្លើយសា​រភាពរបស់ជនសង្ស័យ ព្រមទាំងផ្អែកលើពាក្យបណ្ដឹង និងមា​នស្នាមរបួស ទើបកម្លាំងជំ​នាញកងរា​ជអាវុធហត្ថក្រុង កសាងសំ​ណុំរឿង​បញ្ជូនម​កបញ្ជាកា​រដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់ការបន្ត។



លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ ​មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលកា​រងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេ​លកម្លាំងចុះឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួល​បានកា​រអនុញ្ញាតពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអាវុធហត្ថខេត្ត និងមានការ​សម្រប​សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។



បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបា​នកម្លាំងកា​រិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជ​អាវុធ​ហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្តនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតា​មនិតិវិធី៕