ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ជូន​ដំណឹងពីការ​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនកុមារដែ​លមានអា​យុចាប់ពី០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ មា​ន៤ទីតាំង នៅទូទាំងខេត្តប៉ៃលិន

ថ្ងៃចេញផ្សាយៈ 15-09-2021 08:38 PM
ចំនួនចូលមើលៈ 171 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តប៉ៃលិន៖រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងលេខ ២០០/២១សជណ ស្តីពីការចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ដែលរ​ស់​នៅក្នុងខេត្តប៉ៃលិន។



លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមកា​រដឹកនាំប្រកប​ដោយភាព​ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល​បាន​ដាក់ចេញ «យុទ្ធនាការជាតិ​ចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់​ទល់នឹងកា​រឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ដើម្បីចូ​លរួមជាមួ​យរាជរដ្ឋាភិបា​លកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីក​រាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែន ការខេត្ត ចាក់វ៉ាក់សាំ​ងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ​០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ តាមរ​យៈ​គោល ការណ៍ចុះ​ឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេ​សនៅតំបន់មានហានិភ័យ។



លោកជំទាវបាន​បន្តទៀតថា នាងខ្ញុំតំណាងឲ្យប្អូនៗ កុមារដែលអា​យុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំក៏ដូចជា បងប្អូន ​ប្រជាពលរដ្ឋ មាតាបិតា ឬ អាណាព្យាបាល​កុមារទាំងអស់ ទូទាំងខេត្តប៉ៃលិន សូម​គោរពថ្លែងអំណរគុណ ចំ​ពោះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និង សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុន សែន ថ្នាក់​ដឹកនាំក្នុងជួររដ្ឋាភិបាល រួមទាំង សម្តេចទាំងទ្វេ តែងតែរួម​សុខរួមទុក្ខ គិតគូរពី សុខភាព ជីវ​ភាព របស់ប្រជាព​លរដ្ឋទូទាំងប្រទេស ជាពិសេស ពុកម៉ែ​បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ។



គោរ​ពជូនពរសម្តេច ឯកឧត្តម លោកជំទាវ ទទួលបានសុខភាពល្អ ជាម្លប់ដ៍ត្រជាក់ត្រជុំសំរា​ប់កូន​ចៅ​ជារៀងរហូត ។



យុទ្ធនា​ការនៃកា​រចាក់វ៉ាក់សាំងនេះ ចាប់ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង១១:០០នាទី ពេលរសៀល​ចាប់ពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៥:០០នា​ទីល្ងាច​ នៅតាមទីតាំងដូចខាងក្រោម ៖

-មន្ទីរ​ពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុង​ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

-មណ្ឌលសុខ​ភាពផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

-មណ្ឌលសុខ​ភាពភ្នំស្ពង់ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

-មណ្ឌលសុខ​ភាពភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ



សូមបញ្ជាក់ សូមកុំភ្លេ​ចភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅ​គ្រួសារ ឬ សៀវភៅស្នាក់នៅ ៕



ព័ត៌មានថ្មីៗផ្សេងទៀត