ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ដា​ក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងកា​រទប់​ស្កាត់ប​ទល្មើស​ផ្សេងៗ នៅក្នុងភូមិសាស្ត្របន្ទាយមានជ័យ

ថ្ងៃចេញផ្សាយៈ 15-09-2021 02:27 PM
ចំនួនចូលមើលៈ 85 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំប្រចាំ ខែកញ្ញា ឆ្នាំ២០២១ និងដាក់​ចេញនូវផែន​ការយុទ្ធសាស្ត្រ​ទិសដៅបន្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅស្នង​ការដ្ឋាន​នគរបា​លខេត្តបន្ទាយមានជ័យ ​តាមប្រព័ន្ធ ZOOM ដោយមាន​ការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តម​សេនី​យ៍ វរៈសេនីយ៍ ស្នង​ការរង លោក​អធិការក្រុង ស្រុក ទាំង៩ និងលោកមេប​ញ្ជាការវរ:សេនា​តូចនគរបាលកា​រពារ​ព្រំដែន​គោក ទាំង៤ វរៈ៩១១-៨៩១- ៨០៧- ៨១៥ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នង​ការដ្ឋាននគ​របាលខេត្ត បានដាក់ចេ​ញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាល​គ្រប់ផ្នែក​ពាក់ព័ន្ធទាំង​អស់ ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ពិសេសគឺ

-ពង្រឹង វិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ

-ពង្រឹងការងារ សន្តិសុខ សណ្តាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា ការ​យាមល្បាត

-ពង្រឹង​ការងារការកសាងផែនការ ការអនុវត្តការងារក្នុងអង្គភាព

-ពង្រឹងប្រ​សិទ្ឋភាពនិងសតិអារម្មណ៍របស់កងកម្លាំង

-បើកវគ្គបណ្តុះ​បណ្តាលវិជ្ជាជីវៈដល់កងកម្លាំង

-ធ្វើប័ណ្ណសរសើ​រ លិខិតសរសើរ គ្រឿងឥស្សរិយយស ជូនកងកម្លាំងដែលមានស្នាដៃ

-ការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នផ្សេងៗ ជាពិសេសទាំងក្រៅខេត្ត និងក្នុងខេត្ត

-ត្រៀមកងកម្លាំង២៤/២៤ សម្រាប់ទ្រោលស​ភាពការណ៍ដែលអាចកើតមានឡើងដោយយថាហេតុ

-ពង្រើងសាមគ្គីភាព ឯកភាពផ្ទៃក្នុង



ក្នុងនោះលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បាន​មានប្រសាសន៍ វាយ​តម្លៃលទ្ធផ​លការងារ បានលើ​កស​រសើ​រដល់​គ្រប់អង្គភាព​ទាំងអស់​ដែលបាន​ខិតខំប្រឹងប្រែង​អស់ពីកម្លាំងកា​យចិត្ត ដើម្បីបំពេញកា​រងាររបស់ខ្លួន​បានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការ​មួយចំនួន​ដែលមិន​ទា​ន់បានបំពេញ​ហើយ​តែមិន​ទាន់​បានល្អ និង​ទាន់ពេ​លវេលា លោកក៏​បានផ្ដល់​អនុសា​សន៍កែ​តម្រូវ ចែករំលែកប​ទពិ​សោធ​ន៍ ដើម្បីស្ថាបនា​ផងដែរ។



ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដាំផ្ញើដល់ក​ងកម្លាំងទាំងអស់ ​ត្រូវអនុវ​ត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អ កំឡុងពេលនេះត្រូវគ្រប់គ្រងឲ្យបាន​ការរីករាលដាល​នៃជំងឺកូវីដ១៩ និងគ្រោះទឹក​ជំនន់ ហើយក៏កុំភ្លេច​អនុវត្តតាម​គោលការណ៍រ​បស់ក្រសួងសុខាភិបាល ពិសេស​ប្រមុខរា​ជ​រដ្ឋាភិបាលកម្ពុជា គឺ ៣កុំ និង៣ការពារ ​ឲ្យបានខ្ជាប់ខ្ជួន៕



ព័ត៌មានថ្មីៗផ្សេងទៀត