ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីជំ​នាញពាក់ព័ន្ធទាំងអស់ ចូលរួម​សហការគ្នា ដើម្បីពង្រឹងកា​រប្រមូលចំណូ​លលើវិស័យបរិ​ស្ថាន ឲ្យស្រប​ទៅតាមគោលការណ៍​ណែនាំរបស់ក្រសួង

ថ្ងៃចេញផ្សាយៈ 15-09-2021 01:34 PM
ចំនួនចូលមើលៈ 632 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រ​ជុំស្តីពីពីលទ្ធផល នៃអនុវត្តស​កម្មភាពការងារទូទៅ និងការប្រមូល​ចំណូ​ល​មិ​នមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្តកំពង់ចាម និងផ្សព្វផ្សាយ​ខ្លឹមសារនៃ​ប្រកាសអន្ត​រក្រសួង​លេខ១០៧០ សហវ.ប្រក ស្តីពី​ការផ្តល់សេវាសាធារណៈ និងការពិន័យជា​ប្រាក់ដោ​យក្រសួង​បរិស្ថាន កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីជំនាញ​ពាក់ព័ន្ធទាំងអស់ ចូលរួម​សហការគ្នា ដើម្បី​ពង្រឹង​ការប្រមូលចំណូល​លើវិស័យបរិស្ថាន ឲ្យស្របទៅតា​មគោលការណ៍ណែនាំរបស់ក្រសួង ដើ​ម្បី​បានថវិកាអភិវឌ្ឍក្នុងខេត្ត​។ក្នុងនោះឯកឧត្ដម អភិបាលខេត្ត បានចាត់ទុក​ថា វិស័យបរិស្ថាន បា​នចូល​រួម​យ៉ាងសកម្ម លើវិ​ស័យ​មុខងា​រអនុវត្តក្នុង​មូលដ្ឋានស្រុក ក្រុង បានយ៉ា​ងច្រើន នាពេ​លកន្លងមកនោះ។ប៉ុន្តែ មានចំណុ​ចខ្វះខាត​មួយចំនួន ដែ​លត្រូវស្នើសុំឱ្យមា​នការចូលរួម​សហការបន្ថែម ពីសំណាក់អភិបាល និង​ក្រុម​ប្រឹក្សា ក្រុង ស្រុក ដើម្បីឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈកា​រ និងសហវិមជ្ឈការ និង​ការធ្វើប្រតិភូ​កម្មមុខងារ របស់ក្រសួងម​កឱ្យរដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្ត។លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រមូល​ចំណូល​មិនមែន​សារពើពន្ធ ជូនថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្ត តាមរយៈសេវាសាធារណៈ និងវិភាគទាន របស់មន្ទីរ​បរិស្ថាន លើអាជីវកម្ម សិប្បកម្ម សហគ្រាស ដែលស្ថិតក្នុង​ដែនសមត្ថកិច្ច ថ្នាក់​រាជធានី-ខេត្ត គឺមន្ទីរ ត្រូវទ​ទួលខុសត្រូវ ប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួប​បញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចូលរួមពីស្ថាប័នពា​ក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារ​ណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំ មិនសហការ និងព្យាយាមគេចវេស ពី​ការបង់សេវា លើអាជីវកម្មរបស់ខ្លួន ជាដើម។ដូច្នេះ តាមរយៈ កិច្ចប្រ​ជុំនេះ នឹងបានជួយ​សម្របសម្រួល និងសហការ ដើម្បីមន្ទីរ​បរិស្ថានយើង បានអនុ​វត្តតួនាទី​ភារកិច្ចនេះ ឲ្យទទួល​បានលទ្ធផលល្អប្រសើរ ដើម្បីជាប្រយោជន៍ថវិកា ជូនរដ្ឋបាលខេត្ត និងក្រសួង​បរិស្ថាន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ៕

ព័ត៌មានថ្មីៗផ្សេងទៀត