ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

សាលារៀនរដ្ឋ និងឯ​កជន នៅខេត្តបន្ទាយ​មា​នជ័យ ដែលនៅ​តំបន់​មិនមា​នហានី​ភ័យខ្ពស់ជំងឺកូវីដ​ បើក​ដំណើរដំណើរការឡើងវិញ ដូចការគ្រោងទុក

ថ្ងៃចេញផ្សាយៈ 15-09-2021 12:30 PM
ចំនួនចូលមើលៈ 506 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យ៖ដូចការគ្រោងទុកសាលារៀន ចំណេះទូទៅ សាលារដ្ឋ និងឯកជន នៅ​ខេត្ត​បន្ទាយ​មានជ័យ បានបើកឲ្យដំ​ណើរការរៀនឡើង​វិញបា​ន​តែប្រមាណ​៦២% តែដោយ​សារកូវីដ១៩ ពិសេ​សក្នុងក្រុងសិរីសោភ័ណ មិន​អាចបើកឲ្យដំណើ​របានទេ។



លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លោកបានចុះពិនិត្យ វា​យតម្លៃនូវដំណើរការបង្រៀននៅសាលារៀនមួយចំនួននៅតាមស្រុក។លោក​បន្តថា ការបើកសា​លារៀនឡើងវិញនេះ គឺប្រព្រឹត្តទៅដោយរលូននិងអនុវត្ត បានល្អនូវវិធានការបង្ការការពារជម្ងឺកូវីដ .១៩ ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលណែនាំ។



លោកឈូ ប៊ុនរឿង បន្តទៀតថា ក្នុងនាមលោកជាប្រធានមន្ទីរអប់រំ ក៏ដូចរដ្ឋបាលខេត្ត ដែលបាន​ក្រើនរំលឹកបន្ថែមដល់មន្ត្រីរដ្ឋបាលអប់រំ គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ព្រមទាំងអាណា​ព្យា​បាល អាជ្ញាធរមានសមត្ថកិច្ច សូមសសហការគ្នាឲ្យបានល្អនៃដំ​ណើរការបើក​សាលារៀនឡើងវិញ​នេះ ឲ្យបាន​លទ្ធផលល្អមានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវផងផងដែរ។



ចំណែកអាណាព្យាបាលសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ក៏​បានថ្លែងអំណរគុណដល់ការបើកឲ្យដំណើរការសាលារៀនឡើងវិញនេះ ហើយមានជំនឿថា វានឹង​បានផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់សិស្ស។



គួររំលឹកដែរថា កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរដែនដី និងមន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមា​នជ័យ បានចុះពិនិត្យ វាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមសាលារៀន​ចំណេះទូទៅរបស់រដ្ឋមួយចំនួន ដើម្បីឈានទៅធ្វើរបាយការណ៍ស្នើសុំអនុញ្ញាតិ ពីក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការបង្រៀនរៀនឡើងវិញ នៅសប្តាហ៍នេះ។



លោកបានបញ្ជាក់ទៀតថា នៅខេត្តបន្ទាយមានជ័យ ត្រូវបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សា ចំណេះទូទៅប្រមាណ ៦២% ឬ ៣១៩សាលាលើ៥១២សាលា។ចំណែកសាលាឯកជនចំនួន៣លើ ៥២​សាលា នៅ៧ស្រុក លើ៩ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ស្រុកភ្នំស្រុ​កព្រះ​នេត្រ​ព្រះ មង្គលបូរី ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ។ការបើកដំណើរការបង្រៀន និង រៀនឡើង​វិញនា​ពេលនេះ មាន៣លក្ខណៈ ទី១ បើកឡើងវិញទាំងស្រុង

ទី២ តាមបណ្តុំ និង ឆ្លាស់វេន និង

ទី ៣ រៀនពីចម្ងាយតាមអនឡាញ៕



ព័ត៌មានថ្មីៗផ្សេងទៀត