ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

ផ្សារពង្រ ក្រុងសិ​រីសោភ័ណ ត្រូវបានអាជ្ញាធរ​បើក​ឲ្យអាជីវករចូលលក់ដូរវិញហើយ ក្រោយពីបិតខ្ទប់​អស់រយះ​ពេលជិត១ខែ ដោយសារការឆ្លង​ជំងឺកូវីដ១៩

ថ្ងៃចេញផ្សាយៈ 15-09-2021 11:38 AM
ចំនួនចូលមើលៈ 336 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យផ្សារពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយ​មានជ័យ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណ បើកឲ្យដំណើរការឲ្យអា​ជីវករចូល​លក់ដូរ​ឡើងវិញ​ហើយ នៅព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​ ក្រោយពីបិ​តខ្ទប់​អស់រយះពេលជិត១ខែ បន្ទាប់​ពី​ក្រុម​គ្រូពេ​ទ្យ​បានយកសំណាក​អាជីវករផ្សារពង្រ​ចំនួន៦៨៧នាក់ ពិនិត្យធ្វើ​តេស្តរហ័សបាន រក​ឃើញ​អាជីវករមានវិជ្ជមានជំងឺកូវវីដ១៩ ចំនួន៥៦នាក់ កាលពីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។



លោកហ៊ីល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីក្រុមការងារ នៅថ្ងៃទី១៤ កញ្ញា បានចុះ​ពិនិត្យ និងកាត់ស្រាយខ្សែបិទខ្ទប់ជានិមិត្តរូប នៃការបញ្ចប់ការបិទខ្ទប់ ឬអនុញ្ញាតឲ្យបងប្អូនអាជីវករ និងអតិថិជន បានដំណើរការរកស៊ី លក់ដូរបានឡើងវិញហើយ។



លោកអភិបាលក្រុងបានបញ្ជាក់ថា ស្របតាមការជូនដំណឹង របស់អាជ្ញាធរមូលដ្ឋាន​ពេលដែល​ឲ្យអា​ជី​វករចូលលក់ក្នុងផ្សារព​ង្រនេះ ក្រុមការងារបានបាញ់ថ្នាំសម្លាប់​មេរោគអស់ហើយ​។ក្នុងនោះអាជីករមុនចូលលក់ក្នុង​ផ្សារ ត្រូវបាញ់ថ្នាំ អាកុលសម្លាប់មេរោគ ករណីមានបុគ្គលណាមាន អាការៈសង្ស័យ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកភ្លាម អាជីវករទាំងអស់ត្រូវ​រៀបចំតូរបស់ខ្លួនឲ្យមានលក្ខណៈស្រឡះ ទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់​ឲ្យមា​នរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់ និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។ចំណែកអ្នក​មកទិញឥវ៉ាន់ ឬអតិថិជន ត្រូវតែតម្រង់ជួរ ដោយរក្សាគម្លាតឲ្យបាន១,៥ម៉ែត្រពីគ្នា ប្រសិនបើម្ចាស់​តូបមិន​អនុវត្តតាម​ការណែនាំនេះ ឬមិនធ្វើតាមការណែនាំរបស់អាជ្ញាធរឬមន្ត្រីមានសម​មត្ថកិច្ច​ រក​ឃើញថា អាជីវករណា​មិនធ្វើតាម មានហានិភ័យខ្ពស់ ក្នុងការចម្លងមេរោគកូវីដ១៩ នឹងត្រូវ​ផ្អាកមិនឲ្យប្រកបអាជីវកម្មនៅក្នុងផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារ ត្រូវទទួ​លខុសត្រូវ និងធានាបាន នូវការអនុវត្តការណែនាំនេះ ឲ្យមានប្រសិទ្ធភាព



ព័ត៌មានថ្មីៗផ្សេងទៀត