ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់

ថ្ងៃចេញផ្សាយៈ 14-09-2021 04:43 PM
ចំនួនចូលមើលៈ 397 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងស្នងការរ​ងចំនួន៣រូប រួមមាន: លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលផែ​នការងា​រព្រំដែនគោក លោកស្រី​ឧត្តម​សេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួ​លផែនប្រឆាំង​បទល្មើស​ជួញ​ដូរមនុស្ស លោកវរសេនីយ៍ឯក ជុន ​លាង ស្នងការរងទទួលទិស៨០៧ ចុះត្រួតពិនិត្យស្ថានភា​ពព្រំដែន បទ​ល្មើសឆ្លងដែនខុសច្បាប់ និងស្ថានភាពទឹកជំ​នន់។



លោកឧត្តមសេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរងនគ​របាលខេត្តបន្ទាយមានជ័យ ទទួលផែ​នការងា​រព្រំដែនគោក បានមានប្រសាសន៍​ថា គោលបំណ​ងនៃការចុះបេសកកម្មតាមព្រំដែនថ្ងៃនេះគឺ ចុះ​ត្រួតពិនិត្យកងកម្លាំងតាមគោលដៅ-ទប់ស្កាត់​មេខ្យល់ បទល្មើសឆ្លង​ដែនខុសច្បាប់ និងការដាក់ក​ម្លាំងត្រៀម​លក្ខណៈជាស្រេច​ ដើម្បីត្រៀមបង្ការ សង្គ្រោះ ពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ ការជម្លៀ​សពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ នៃវរសេនាតូចការពារព្រំដែនគោក លេខ៨០៧។



ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរ​ងក៏បាននាំយកអំណោយអាវយឺត ចែក​ជូនដល់កម្លាំង និងមា​នមតិផ្តាំផ្ញើដល់កងកម្លាំង​ទាំងអស់ អនុវត្តតួនាទី ភារកិច្ចបានល្អ រួមគ្នា​ទប់ស្កាត់រា​ល់​បទល្មើសតាមព្រំដែន ត្រូវយកចិត្តទុកដាក់ថែរក្សា​សុខភាព និងបន្តអនុវត្ត​ការណែនាំ​របស់ក្រ​សួងសុខាភិបាល និងពិសេសវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ​ឲ្យបានខ្ជាប់ខ្ជួន​ដើម្បីបញ្ជៀ​សការឆ្លង​ជំងឺកូវីដ១៩៕