ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

មេបញ្ជាការកង​រាជអាវុធ​ហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកិ​ច្ចប្រជុំវាយ​តម្លៃកា​រងា​រប្រឡង​ប្រណាំង ដើម្បី​ស្នើ​សុំរូប​ភាព​សរ​សើ​រជូនដ​ល់អង្គភាព និង​បុគ្គលដែល​មានស្នាដៃឆ្នើ​មក្នុងកា​របំពេញការងារ តួនាទី-ភារកិច្ច

ថ្ងៃចេញផ្សាយៈ 14-09-2021 02:17 PM
ចំនួនចូលមើលៈ 108 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំវា​យត​ម្លៃការ​ងារប្រឡង​ប្រ​ណាំង ​ដើម្បី​ស្នើ​សុំរូប​ភាព​សរសើ​រជូន​ដ​ល់​អង្គ​ភាព និ​ងបុគ្គ​ល​ដែល​មានស្នាដៃ​ឆ្នើ​ម ក្នុង​ការ​បំ​ពេញ​កា​រងារ​ តួនាទី-ភារកិច្ច ជូន​ជាតិ​មាតុភូ​មិ ​ក៏​ដូច​អង្គភា​ពចំ​ណុះ​បញ្ជាកា​​រដ្ឋាន​កង​រាជអា​វុធហត្ថ​ខេ​ត្ត សម្រា​ប់ឆ្នាំ២០២១ នៅព្រឹ​កថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ២០២​១ ដោយ​មា​នការអញ្ញើញចូល​រួមពី លោកមេបញ្ជាការ​រង កងរា​ជអាវុ​ធហត្ថ​ខេត្តទ​ទួលជំនាញ លោក​នាយរង​សេ​នាធិការដ្ឋាន លោកប្រ​ធា​នមន្ទីរ លោក​នាយការិយាល័យបុគ្គលិក លោ​កនាយ​លេខាធិការដ្ឋាន និង​លោកមេបញ្ជាការមូលដ្ឋា​នកង​រាជអាវុធហត្ថក្រុង-ស្រុកទាំង៩នោះ​ លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានក្រើនរំលឹ​កដល់ថ្នាក់ដឹ​កនាំទទួល​ជំនាញ ​និងមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវជំ​រុញកម្លាំង​ក្រោម​ឱវាទឱ្យ​ខិតខំប​ន្ថែម​ទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច​ របស់ខ្លួន​តាមថ្នាក់លើ​ប្រគល់ជូន។



លោក​ឧត្តមសេ​នីយ៍ត្រី ​មេបញ្ជាកា​រ បាន​បន្ថែមថា កម្លាំងកងរា​​ជអាវុធហត្ថទាំងអស់​នៅតែបន្តគោរព និង​អនុវត្តវិធា​ន​ការរបស់រា​ជរដ្ឋាភិបាល និងវិធានការរបស់​ក្រសួងសុខាភិបា​លឱ្យបានខ្ជាប់​ខ្ជួនបំផុត ចំពោះ​មេ​រោគកូវីដ-១៩ និងជម្ងឺ​កាចសាហាវផ្សេងទៀត ក្នុងពេ​លបំពេញការងារ



ក្នុងនោះលោកឧត្តមសេនីយ៍ត្រី មេ​បញ្ជាការ បានផ្សព្វផ្សាយ​សេចក្ដីណែ​នាំរបស់រាជរដ្ឋាភិបាល និង​សេចក្តីណែនាំរប​ស់លោកនា​យឧត្ត​មសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេ​មរភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីករណីរ​ថយន្តជ្រក​ក្រោមផ្លាក​លេខកង​យោធពលខេមរភូមិន្ទ ឱ្យចូល​ទៅបង់ពន្ធអាករនាំចូល និងកែចង្កូតពីស្ដាំមកឆ្វេងផងដែរ

ជាងនេះទៅទៀតលោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់​មេបញ្ជាការមូលដ្ឋានទាំង៩ ក្រុង-ស្រុក ត្រូវយ​កចិត្តទុកដាក់ក្នុង​ការថែទាំ ជំរុំជ​​ម្រកទ័ព និងសម្ភារៈបរិក្ខាឱ្យបា​នល្អ និងនាំគ្នាដាំដុះ-ចិញ្ចឹមសត្វ ដើម្បីបំពេញ​តម្រូវការហូបចុករបស់កងកម្លាំង