ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងផ្តល់រង្វាន់​ដល់​សា​លារៀន​ដែ​លមាន​សោ​ភ័ណ​ភាព​ស្រស់​ស្អាត អនាម័យ​ល្អទទួល​ជ័យលា​ភីលេខ១ នឹងទទួល​បានពានរង្វា​ន់ចាប់ពី១០​ទៅ២០លា​នរៀល

ថ្ងៃចេញផ្សាយៈ 13-09-2021 09:42 PM
ចំនួនចូលមើលៈ 234 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តប៉ៃលិន៖លោក​ជំទាវ បាន ស្រីមុំ​ អភិ​បា​លខេត្តប៉ៃលិន បានមានប្រ​សាសន៍លើក​ឡើងម្តង​ហើយ​ម្តងទៀត​តាម​សាលារៀននីមួយ​ៗ​ថា៖ចាប់ពីថ្ងៃ​បើកឱ្យដំ​ណើរ​ការចូលរៀនសា​រជាថ្មីឡើងវិញ ទាំង​សាលា​បឋមសិក្សា អនុ​វិទ្យាល័យ និងវិទ្យា​ល័យជាដើម បើ​សិនជា​លោកគ្រូ អ្នកគ្រូ ឬគណ:​គ្រប់​គ្រង​នៃសាលារៀន​ណាមួយនៅទូ​ទាំងខេត្ត ខិត​ខំប្រឹង​ប្រែងបំពេញ​តួនាទីភារកិច្ចរបស់ខ្លួន ដោយរៀ​បចំ​កែច្នៃទីធ្លាសាលារៀន ដែល​ជាសម្បត្តិរដ្ឋ ឱ្យក្លាយទៅជាកន្លែងមានរបៀបរៀបរយល្អ។


ជាពិ​សេសមាន​សោភ័ណភាព ស្រស់ស្អាតជាង​គេ ទទួលបាន​ជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូ​ទាំងខេត្ត នឹងទទួល​បានពានរង្វាន់ពីរដ្ឋបា​លខេត្ត ចាប់ពី១០ទៅ២០លានរៀល។ហើយ​បើសា​លា​រៀនលើ​សពីមួយកន្លែង រៀបចំបានស្អាត​បាតល្អដូចៗគ្នា ទទួលបានចំណាត់ថ្នាក់លេខ១ដូចគ្នា បាន​រង្វាន់ដូចៗគ្នាផងដែរ។


នេះជាការ​លើកឡើងរបស់លោកជំ​ទាវអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២១ ខណ:​ពេ​ល​កំពុងដឹកនាំក្រុមកា​រងារ មន្រ្តីរាជការ ចុះ​ពិនិត្យសាលា​បឋមសិក្សាបរយ៉ាខា អនុវិទ្យាល័យ​បរ​យ៉ាខា អនុវិទ្យាល័​យភ្នំយ៉ាត សា​លាបឋមសិក្សាប៉ាងរលឹមរតន: អនុវិទ្យាល័យប៉ាងរលឹម និង​សា​លារៀន​ផ្សេងៗ មួ​យចំនួនទៀត នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រៀមឱ្យសិ​ស្សានុសិស្សចូលរៀនឆាប់ៗខាងមុខនេះ ។


លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ៖ត្រូវឱ្យលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ មើលកា​រខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ធ្វើយ៉ាងណា​កុំឱ្យសា​លារៀន​ដែ​លបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្ត​តាមវិធាន​ការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល និងធ្វើតាមការណែនាំនានារបស់ក្រសួ ងសុខាភិ​បាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ ចេញ​លេ​ងជួបជុំគ្នានោះឡើយ ។ បើលោកគ្រូ អ្នកគ្រូពិនិត្យឃើញសិស្សណាម្នាក់ ពាក់ម៉ា​សចាស់​ដដែ​លៗ ត្រូវប្តូរជូនភ្លាមហើយសាលារៀនណាមួយខ្វះម៉ាស អាចស្នើសុំបន្ថែមទៀត។ម្យ៉ាងវិញទៀត លោកគ្រូ អ្នកគ្រូ ត្រូវប្រុងប្រយ័ត្នខ្លួនឯងជាប់ជានិច្ច មិនត្រូវចេញទៅក្រៅ ដោយធ្វេសប្រហែ សនាំ​ឱ្យឆ្លងជំងឺកូវីដ ១៩ រួចបន្តឆ្លងរាលដាលដល់សិស្សក្នុងសាលាបង្កជាបញ្ហានោះឡើយ ។


លោកជំទាវអភិបាលខេត្តបានក្រើនរំលឹកថា មិនត្រូវឱ្យអ្នកគ្រប់គ្រងសាលា កាត់ថវិកាពីលោកគ្រូ អ្នក​គ្រូ ដើម្បីយក​ទៅទិញសម្ភារ:សាលារៀននោះឡើយ បើពិ​តជាខ្វះ​ខាតមែន អាចទាក់ទងទៅខាង​រដ្ឋបាល​ខេត្ត ចុះពិនិត្យជា​ក់ស្តែង អាចជួយឧបត្ថម្ភ ទាន់ពេ​លវេលា។លើស​ពីនេះលោ​កជំទាវ ជាអភិ​បា​លខេត្ត គឺមិន​ត្រូវឱ្យគណគ្រប់គ្រង ឬនាយក​សាលា​ណាមួយប្រព្រឹត្តនូវអំពើពុករលួយនោះឡើយ ។


សូមបញ្ជាក់ផងដែរថា ៖នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអ​ប់រំរបស់រដ្ឋមានចំនួន៥៧កន្លែង ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួន១២កន្លែង។ដោយឡែក សម្រាប់ការបើកដំ​ណើរការគ្រឹះ​ស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួន ដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែង​ព្យាបាលជំងឺកូវីដ-១៩ នោះ អាជ្ញាធរខេត្តប៉ៃលិន ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័ន​ពា​ក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់ជំនួសនៅមណ្ឌលព្យាបាលផ្សេងវិញ ៕