ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

លោកជំទាវវេ​ជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាអធិបតីក្នុងពិធី​ប្រ​កាសបិទយុទ្ធនា​ការចាក់វ៉ាក់សាំ​ងបង្ការជំងឺកូវីដ-១៩ ជូនដ​ល់ប្រ​ជាពល​រដ្ឋ ដែល​មានអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងបរិវេណមន្ទីរ​ពេទ្យបង្អែក​ខេត្តប៉ៃលិន

ថ្ងៃចេញផ្សាយៈ 12-09-2021 02:01 PM
ចំនួនចូលមើលៈ 214 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តប៉ៃលិន៖ថ្លែងនៅក្នងពិធីប្រកាសបិទយុទ្ធនា​ការចាក់វ៉ាក់សាំ​ងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រ​ជាពល​រដ្ឋដែល​មានអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងបរិវេណមន្ទីរ​ពេទ្យបង្អែក​ខេត្តប៉ៃលិន​កាលពីថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់​វ៉ាក់សាំងកូវីដ.១៩ បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាល​ខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន លើយុទ្ធនាកា​រប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យា​បាលអ្នកជំ​ងឺកូវីដ ការស្រាវជ្រាវរកបុគ្គល​ប៉ះពាល់ រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទ​បញ្ចប់ជុំទី១ ដោយជោគជ័យ។



លោកជំទាវរដ្ឋលេ​ខាធិការបានបន្តថា ការបិទយុទ្ធនា​ការចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាព​លរដ្ឋអាយុ១៨​ឆ្នាំឡើងតែប៉ុណ្ណោះ ដោយ​ឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺនៅបន្តចាក់​ជាធម្មតា ។ហើយសុំឱ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយ​ចំនួនសម្រាប់​បងប្អូនដែលជា​ប់ធ្វើចត្តាឡី​ស័ក និង​ពលករដែលទើបត្រឡប់មកពីបរទេ​ស ពិសេសពលករដែលមកពីប្រទេសថៃ រដ្ឋាភិបាល​និងបន្តចាក់វ៉ាក់សាំងដូសទី៣ឬដូស​ជម្រុញជូនពលរដ្ឋទូទៅនៅ​ពេលខាងមុខ ដើម្បីឱ្យពួកគាត់មា​នឱ​កាសទទួលបាន វ៉ាក់សាំងសម្រាប់ជាកងការពារខ្លួន ក្នុងនោះដែរ លោកជំទាវក៏បា​នអំពាវនាវ​ឲ្យប​ងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល បើទោះបីបានទទួ​លវ៉ាក់សាំងរួច​ហើយក្តី។



លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានសង្កត់ធ្ងន់ថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ​ឡើងទៅ គឺជាការបង្កើតឱ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩​ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើក​ដំណើរការ​ជាប្រក្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរ​ដ្ឋាភិបា​លបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះ​សម្រេចបាន ប្រមាណជាង៩០%ហើយនៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យ​ឃើញពីកិច្ច​ខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ។



ជាមួយគ្នានោះដែរលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន បានបញ្ជាក់ថា ប្រជាព​ល​រដ្ឋទូទាំ​ងខេត្ត បានចាក់​វ៉ា​ក់សាំង​ដូសទី១ បាន​ចំនួន ៤១,៩៧៧ ស្មើនឹង ១០២,៣៩%, ដូសទី២ ចំ​នួន ៣៩,៥៦៦នាក់ ស្មើនឹង ៩៦,៥១% % ដោយ​បាន​ប្រើប្រាស់គ្រូពេ​ទ្យចំនួន៧ក្រុម គ្រប់​ឃុំ-សង្កាត់ ទូទាំងខេត្ត។​ដោយ​ឡែកកុមា​រអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បាន​ចាក់វ៉ាក់​សាំង ដូសទី១ បាន​ចំនួន ៨,៥២៨នាក់ ស្មើនឹង ៨៥,២០% និងដូសទី២ កំពុងដំណើរ​ការចាក់ជារៀង​រាល់ថ្ងៃ។ សម្រា​ប់ក្រុមគ្រូពេទ្យ បុគ្គលិក សុខាភិបាលឯក​ជន បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត មន្ត្រីរា​ជ​ការ មន្ត្រីជាប់កិច្ចសន្យា និងកងកម្លាំងជួរមុខទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន ២,៣៧៣នាក់ និងកំពុងដំណើរការចាក់។

លោ​កជំទាវ អភិបាលខេត្ត ក៏បានបញ្ជាក់អំ​ពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នកជំងឺសរុប ២,០៥៧នាក់ បានព្យា​បាលជាសះស្បើយចំនួន១,៧៨២នាក់ ,ស្លាប់ចំនួន ០៥នាក់ និងកំពុងសម្រា​កព្យាបា​ល ២៧០នាក់ ចំណែកអ្នកប៉ះពាល់ដែលដាក់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន ២៥០នាក់៕