ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បញ្ចេញ​កម្លាំងអន្តរាគមន៍ មធ្យោបា​យសម្ភារៈ ចុះ​ជួយ​ប្រជាព​លរដ្ឋនៅតាមបន្ទាត់ព្រំដែន

ថ្ងៃចេញផ្សាយៈ 12-09-2021 01:30 PM
ចំនួនចូលមើលៈ 33 នាក់
អត្ថបទដោយៈ ហ្វឺសញូវស៍អ៊ិចប្រេស

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការក​ងពលតូចថ្មើ​រជើ​ងលេខ៥១ បានបញ្ចេញកម្លាំ​ងអន្តរាគមន៍ មធ្យោបាយ សម្ភារ ដឹកនាំ​ដោយលោ​កវរសេ​នីយ៍​ទោ ប៉ែន សុគន្ធ មេបញ្ជាការ​វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយ​កងកម្លាំង​ចម្រុះ និងអាជ្ញា​ធរមូលដ្ឋាន ចុះជួយប្រជា​ពលរដ្ឋ នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ​ខេត្តបន្ទាយមានជ័យ នៅតាមបន្ទាត់​ព្រំដែនដែលកំពុងរ​ងគ្រោះដោយ​ជំនន់ទឹកភ្លៀង។



សូមបញ្ជាក់ផងដែរថា ដោយសារទឹកភ្លៀងបាន​បន្តធ្លាក់ជា​ប់គ្នា​តាំង​ពីថ្ងៃទី៩ ដល់១១ ខែកញ្ញា ឆ្នាំ​២០​២១ នេះ បណ្តាលអោ​យតំបន់វាលទំនា​បមួយចំនួន​នៅតាម​បន្ទាត់ព្រំដែន​ជន់លិចដល់​ផ្ទះស​ម្បែង ផល​ដំណាំរបស់ប្រជាពលរដ្ឋ។



ក្នុងនោះដែ​លយោងតាមបទប​ញ្ជា ថ្នាក់ដឹកនាំ​កងទ័ពគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងទ័ព​ជើងគោក មេបញ្ជា​ការយោធភូមិភាគទី៥ កងកម្លាំង​អន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលត្រៀម​អន្តរាគមន៍នៅ​ក្នុងទីតាំង ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការជួយអន្តរាគមន៍ ស​ង្គ្រោះ​ប្រជាពលរដ្ឋតាមសំណូម​ពររបស់អាជ្ញាធរមូលដ្ឋាន។



លោកឧត្តមសេនីយ៍ត្រី ​សឹង្ហ ទុំ បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំ​នួន កំពុងបំពេញប្រតិបត្តិការ​នៅតា​មបន្ទាត់ព្រំដែន និងចុះយុ​ទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី២ ជូនប្រជា​ពលរដ្ឋ​ដែ​លនៅសេសសល់ ដើម្បីបិទបញ្ចប់យុទ្ធនាកា​រក៏ដោយ ក៏កម្លាំង​ដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺបាន​ត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តា​គោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពល​រដ្ឋរងគ្រោះ​ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លើ​យតបទៅនឹង​សំណូមពរពី​អាជ្ញាធរក្នុងមូ​លដ្ឋាន បានទាន់ពេលវេលា៕