ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

មុខសញ្ញាជួញដូរសារធាតុញៀនយ៉ាងសកម្មម្នាក់ត្រូវបានអធិការស្រុកគីរីវង់ឃាត់ខ្លួនកសាងសំណុំរឿង

ថ្ងៃចេញផ្សាយៈ 10-09-2021 06:04 PM
ចំនួនចូលមើលៈ 504 នាក់
អត្ថបទដោយៈ firstnewsexpress

ខេត្តតាកែវ៖សមត្ថកិច្ចស្រុកគិរីវង់ បង្រ្កាបដូចភ្លៀងរលឹម ដោយមានការយកចិត្តទុកដាក់ពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។


ដោយប្រតិបត្តិការណ៍ធ្វើឡើងកាលពីថ្ងៃ សុក្រ ០៤ កើត  ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោ ង១៤ៈ១៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបមុខសញ្ញាម្នាក់នៅចំណុចខាងជើងទួលស្វាយ ស្ថិតភូមិទូលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់​ ខេត្តតាកែវ​  ។


កម្លាំងជំនាញបានធ្វើការឃាត់ជនសង្ស័យដែលជាមុខសញ្ញាជួញដូរ​ចែកចាយយ៉ាងសកម្ម មានឈ្មោះ ស៊ន សឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់​  ខេត្តតាកែវ។

សមត្ថកិច្ចយើងធ្វើការដកហូតវត្ថុតាងរួមមានម្សៅក្រាមថ្លាពណ៍ចំនួន០១កញ្ចាប់តូច ទូរស័ព្ទដៃចំនួន០១គ្រឿង Nចុចពិលនិងម៉ូតូចំនួន០១ គ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ (ចាស់) ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ៕ 



ព័ត៌មានថ្មីៗផ្សេងទៀត