ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

សារលិខិតរបស់ប្រមុខ រដ្ឋាភិបាលកម្ពុជាផ្ញើជូនលោ​កង្វៀន សួនហ៊្វុកអ​តីតនាយករដ្ឋម​ន្ត្រីវៀតណាម

ថ្ងៃចេញផ្សាយៈ 05-04-2021 02:17 PM
ចំនួនចូលមើលៈ 527 នាក់
អត្ថបទដោយៈ សហការី

ភ្នំពេញៈ ក្នុងឱកាសដែលលោកត្រូវបានតែងតាំង ជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមផ្ញើជូន លោកនូវការអបអរសាទរ យ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះ ការតែងតាំងលោកជា ប្រធានាធិបតីវៀតណាម ។

ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តមនិងស័ក្កសមបំផុតសម្រាប់លោក បានបង្ហាញអំពីជំនឿជឿជាក់និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់លោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រប់គ្រង និងការដឹកនាំដ៏ឈ្លាសវៃរបស់លោក សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តទទួលបាននូវការ រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។



ព័ត៌មានថ្មីៗផ្សេងទៀត