ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

សមត្ថកិច្ចប្រទេសថៃចាប់ពលករ ខ្មែរ២៣នាក់ និងមេខ្យល់ថៃ២នាក់

ថ្ងៃចេញផ្សាយៈ 20-04-2021 10:55 AM
ចំនួនចូលមើលៈ 493 នាក់
អត្ថបទដោយៈ សម្បត្តិ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ សមត្ថកិច្ចប្រទេសថៃក្នុង ស្រុកតាព្រះយ៉ាបានចាប់ឃុំខ្លួន មេខ្យល់២នាក់និងអ្នកបើកបររថយន្ត លួចនាំពលករខ្មែរខុសច្បាប់ចូលប្រទេសថៃ ចំនួន២៣នាក់។ ក្នុងនោះមានម្ចាស់ផ្ទះរួមគំនិត លាក់បំពួនក្នុងទឹកដីស្រុក គោកឃ្យូង ខេត្តស្រះកែវ។

ប្រភពព័ត៌មានពីតំបន់ប៉ោយប៉ែត បានឱ្យដឹងថា៖ទាហានឈុត ខ្មៅថៃក្នុងស្រុកតាព្រះយ៉ាខេត្តស្រះកែវ សហការជាមួយកម្លាំងស្រាវជ្រាវ ស្រុកគោកឃ្យូង។បន្ទាប់ពីមានដំណឹងថា មានការលួចចូលប្រទេសថៃ ដោយខុសច្បាប់ក៏ទាំងទាក់ទង ទៅអង្គភាពពាក់ព័ន្ធដើម្បីចូល ទៅត្រួតពិនិត្យនិងចាប់ខ្លួននៅទឹកដីខាងលើតែម្តង។

ប្រភពដដែលបានបន្តថា៖ សមត្ថកិច្ចថៃរកឃើញរថយន្តធុនតូច២គ្រឿងបើកចូលមកផ្ទះលេខ៣ ភូមិ៣ ឃុំគោកឃ្យូងស្រុកគោកឃ្យូង ខេត្តស្រះកែវ។សមត្ថកិច្ចថៃ បានបង្ហាញអត្តសញ្ញាណបុគ្គលលប លួចចូលប្រទេសថៃ ខុសច្បាប់ជាពលករខ្មែរចំនួន២៣នាក់។ ក្នុងនោះមានប្រុស១៥នាក់ និងស្រី៨នាក់ អង្គុយក្នុងរថយន្តធុនតូច ម៉ាកតូយ៉ូតា ពណ៌ក្រហម ពាក់ផ្លាកលេខ7กฌ-2205 ក្រុងថេប ចំនួន៦នាក់ ។

នៅក្នុងរថយន្តធុនតូចម៉ាកតូយ៉ូតា ពណ៌ទឹកមាស ពាក់ផ្លាកលេខญส-5083ក្រុងថេប ចំនួន៩នាក់ និងនៅក្នុងផ្ទះរបស់អ្នកស្រី បានយេន សាវិឡាស អាយុ៦៩ឆ្នាំផ្ទះលេខ៣ភូមិណងសេមឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ចំនួន៨នាក់ទៀត ព្រមទាំងមេខ្យល់ជនជាតិថៃ២នាក់ និងម្ចាស់ផ្ទះម្នាក់ សរុប២៥នាក់។

ក្រោយពីសួរនាំរបស់ សមត្ថកិច្ចមេខ្យល់ជនជាតិថៃ២នាក់បានប្រាប់ថា៖ ពួកគេបានទទួលប្រាក់ក្នុងម្នាក់៩០០បាត ឱ្យនាំពលករបញ្ជូនទៅខេត្តឆះឆឺងសៅ៣នាក់ ផ្សារថៃម្នាក់ ផ្លូវឧត្តមសុខបាងកក២នាក់ ហួយក្វាងបាងកក២នាក់ ខេត្តប្រាជីនបុរី២នាក់ ខេត្តសមុទ្រប្រាកាន២នាក់ ខេត្តណៈខននាយក២នាក់ ខេត្តរ៉ាក់យ៉ង៣នាក់ ខេត្តឈុនបុរី៥នាក់ និងផាបព្រះយ៉ា៥នាក់ទៀត។




ព័ត៌មានថ្មីៗផ្សេងទៀត