ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លង កូវីដ-១៩ថ្មី ចំនួន៤៨នាក់ទៀត

ថ្ងៃចេញផ្សាយៈ 30-03-2021 03:49 PM
ចំនួនចូលមើលៈ 211 នាក់
អត្ថបទដោយៈ សម្បត្តិ

បាងកក ​ប្រទេសថៃ ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះបានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន៤៨ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង៤៨នាក់ខាងលើនេះមាន២៧នាក់ជាករណីឆ្លងសហគមន៍ និង២១នាក់ជាករណីនាំចូលពីក្រៅប្រទេស។ តំបន់ដែលបានរកឃើញអ្នកឆ្លង COVID-19 ច្រើនជាងគេនៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ គឺទីក្រុងបាងកក ដែលមានចំនួន ១៤នាក់។

សូមជម្រាបថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៨២១ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៣៧៩នាក់។ ក្នុងរយៈពេលជិត១សប្តាហ៍ចុងក្រោយនេះ ប្រទេសថៃត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះនូវករណីឆ្លងក្នុងស្រុក៕


ព័ត៌មានថ្មីៗផ្សេងទៀត