ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ព្រឹក​​​ថ្ងៃទី២៨ មីនា ២០២១ ​យើងរកឃើញករណីជំងឺកូវីដ-១៩​​ សរុបចំនួន​៨៦នា​ក់ និងមានជា​សះស្បើយ​៣​៤នាក់ ​

ថ្ងៃចេញផ្សាយៈ 28-03-2021 01:36 PM
ចំនួនចូលមើលៈ 273 នាក់
អត្ថបទដោយៈ

ភ្នំពេញៈ រហូតដល់ម៉ោង​១០:៣០​ព្រឹក ​​​ថ្ងៃទី ២៨ មីនា២០២១​ យើងរកឃើញករណីជំងឺកូវីដ-១៩ ​ សរុបចំនួន​៨៦នាក់​ (ឆ្លងសហគមន៍​ទាំងអស់) និងមានជាសះស្បើយ​៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុប​កើន​ ២២៣៣នាក់ ​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ១០៥៤នាក់ ​​​​និងចំនួនជាសះស្បើយសរុប​កើន១១៦៦នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​២​ សរុបស្លាប់១០នាក់។

ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែង យើងជាប់ជានិច្ចសូមបងប្អូនបន្ត ប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះ បើមិនចាំបាច់ព្រោះប្រទេស យើងកំពុងរាត្បាតក្នុងសហគមន៍​ ហើយ​និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តគម្លាត បុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។  យើងត្រូវបន្តពាក់ម៉ាស ជាប់ជានិច្ចនិងឧស្សាហ៍ លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ប្រទេសយើង រកឃើញករណីជំងឺកូវីដ១៩ដំបូង បំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។



ព័ត៌មានថ្មីៗផ្សេងទៀត