ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបញ្ជក់ថាគ្មានបុគ្គល​ណាម្នាក់ ស្លាប់ដោយសា​រ ការចាក់វ៉ាក់​សាំងនោះទេ

ថ្ងៃចេញផ្សាយៈ 28-03-2021 01:28 PM
ចំនួនចូលមើលៈ 623 នាក់
អត្ថបទដោយៈ សម្បត្តិ

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះថាវ៉ាក់សាំងកូវីដ-១៩ គឺជួយសរីរាង្គបុគ្គលដើម្បីបង្កើត នូវកងការពារពីការវាយ លុកធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ ហើយក៏គ្មានបុគ្គលណាម្នាក់ស្លាប់ ដោយសារការចាក់វ៉ាក់សាំងនោះដែរ។

បើតាមលោកស្រីវេជ្ជបណ្ឌិត រាល់បុគ្គលដែលទទួលមរណភាព គឺមិនមែនមកពីការចាក់វ៉ាក់សាំងនោះទេ ហើយអ្នកដែលទទួលមរណភាពទាំងនោះ ក៏មិនបានទទួលវ៉ាក់សាំងដែរ លើកលែងតែបុគ្គល ម្នាក់គត់ដែលបានចាក់វ៉ាក់សាំងរួច។ ប៉ុន្តែការស្លាប់របស់គាត់ក៏ មិនមែនដោយសារវ៉ាក់សាំងនោះដែរ។

សូមជម្រាបជូនថាការបញ្ជាក់របស់លោក ស្រីធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ ជាបន្តបន្ទាប់នូវព័ត៌មានក្លែងក្លាយ ថាមានមនុស្សស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរួច។លោកស្រីក៏បានស្នើឱ្យអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការ លើការផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ៕


ព័ត៌មានថ្មីៗផ្សេងទៀត