ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសុំឱ្យអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩នៅថ្ងៃទី២២ មីនាចូលមកធ្វើចត្តាឡីស័ក

ថ្ងៃចេញផ្សាយៈ 27-03-2021 09:04 AM
ចំនួនចូលមើលៈ 581 នាក់
អត្ថបទដោយៈ ធីតា

ក្រចេះ៖ លោក វ៉ាថន អភិបាល ខេត្តក្រចេះបានអំពាវនាវដល់ពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូក៏ដូចជាអ្នកបានចូលពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភព “ព្រាបស”កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅនោះ ប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើចត្តាឡីស័កនិងតាមដានសុខភាព ។

ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ដែលទើបរកឃើញកើតជំងឺកូវីដ.១៩ កាលពីថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរមកកាន់ខេត្តក្រចេះ។លោក វរសេនីយ៍ឯកបានចូលទៅពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភព​​ “ព្រាបស” ខណៈដែលភរិយារបស់លោកបានធ្វើដំណើរចូលក្នុងផ្សារសាមគ្គីក្រុងក្រចេះផងដែរ។





ព័ត៌មានថ្មីៗផ្សេងទៀត