ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ស្នើឱ្យអាជ្ញាធរ ខេត្តរៀបចំសណ្ឋាគារមេគង្គ ជាមន្ទីរពេទ្យព្យាបាលកូវីដ១៩

ថ្ងៃចេញផ្សាយៈ 27-03-2021 08:59 AM
ចំនួនចូលមើលៈ 524 នាក់
អត្ថបទដោយៈ ធីតា

កំពង់ចាម ៖សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអាជ្ញាធររៀបចំសណ្ឋាគារមេគង្គជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ដើម្បីត្រៀមលក្ខណ:ជាស្រេច ក្នុងករណី បើជំងឺដ៏កាចសាហាវមួយនេះ នៅតែបន្តឆ្លងរីករាលដាលមានការកើនឡើងនោះ។

ដោយឡែកចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារនេះ គឺត្រូវបញ្ជួនទៅធ្វើចត្តាឡីស័កបន្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញ។ ចំណែកផែនការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលខាងមុខ គឺបានសម្រេចជ្រើសរើសយកទីតាំង នៅសាលាខេត្តកំពង់ចាម ។

កាលពីថ្ងៃទី ២៥ខែមីនាឆ្នាំ២០២១លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ថា៖ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចបានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាម រៀបចំសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។





ព័ត៌មានថ្មីៗផ្សេងទៀត