ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៤​នាក់ ​ពាក់ព័ន្ធទៅនឹងករណីប្រើ​ កាំភ្លើ​ងច្នៃដើ​របរ​បាញ់សត្វ នៅ​ស្រុក​បាណ​ន់

ថ្ងៃចេញផ្សាយៈ 27-03-2021 07:08 PM
ចំនួនចូលមើលៈ 429 នាក់
អត្ថបទដោយៈ សម្បត្តិ

ខេត្តបាត់ដំបង៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់ លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា ​យោបល់​របស់លោ​ក​​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្ម ទណ្ឌ​ និងដោយ​បានការ​សម្របសម្រួលលើនីតិវិធីពីលោក គឺ​ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ​អយ្យ​ការអមសាលាដំបូងខេត្តបាត់ដំបង​កាលពីថ្ងៃទី ២៥​ ខែ​មីនា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៧និង៣២​នាទី លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យ​នគរ​បាល ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​ជាមួយ​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​ នគរ​បាល​ស្រុក​បាណ​នន់ដែល​មានលោក​វរសេនី​យ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិ​ការនគរ​បាលស្រុកចុះ​បប្រតិបត្តិការបង្ក្រាប​កករណីកែច្នៃ​តម្លើង​ជួសជុល​កាន់​កាប់​និង​ចែកចាយ​(​ អា​វុធ​កែច្នៃ​បាញ់​គ្រាប់​កង់ )​ ០១​ករណី​  និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យចំ​នួន​០៤​នាក់ ​នៅ​ចំ​ណុច​ក្រុមទី​១៤​ ភូមិ​អូរ​តតាញា ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង មក​កាន់​ស្នងការ​ដ្ឋាននគរបាលខេត្ត ដើម្បី​ធ្វើការសាកសួរ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន​៖
១-ឈ្មោះ​ សាន​ រក្សា​ ហៅ​ ប្រុស​ អាយុ​ ២៦​ ឆ្នាំ​
២-ឈ្មោះ​ ឡឹង​ លេង​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​
៣-ឈ្មោះ​ ឈឿង​ សុភ័ក្ក្រ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​
៤-ឈ្មោះ​ នៅ​ ណា​ ហៅ​ ជ្រូក​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនសង្ស័យ​ ចំនួន​០៤​ នាក់​ខាងលើ​មាន​ទីលំ​នៅ​ភូមិ​តាង៉ែន​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​។


វត្ថុតាង​ដកហូត​រួម​មាន​៖​ កាំភ្លើង​កែច្នៃ​ បាញ់​គ្រាប់​កង់ចំនួន​ ០៥​ដើម​,ដង​ឈើកែច្នៃ​ធ្វើស្វ័យ​កាំភ្លើង​ ចំនួន​ ០២​ ដើម​,កាំបិត​កែច្នៃ​ ចំនួន​ ០១​ ដើម​,ពូថៅ​ ចំនួន​ ០១​ ,គ្រាប់​ កង់(បាដាង)​ចំនួន​ ០២​ កំប៉ុង​ ,ទូរស័ព្ទដៃ​ ម៉ាក​ Realme ពណ៌​ខៀវ​ ០១​ គ្រឿង​ ,កាបូប​ស្ពាយ​ ពណ៌​ កាហ្វេ​ ចំនួន​ ០១​ ,អាវ​ប៉ារ៉ា​ ដៃ​វៃង​ ចំនួន​ ០១​និងម៉ូតូ​ចំនួន​ ០៣​ គ្រឿង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​សា​ន​ រក្សា​ ហៅ​ ប្រុស​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​បាន​​កែច្នៃ​តម្លើង(​ អាវុធ​កែច្នៃ​បាញ់​គ្រាប់កង់​បាដាង​ )​ បាន​ចំនួន​ ០៧​ ដើម​ កន្លង​មក​ហើយ​ ហើយ​ក៏បាន​លក់​ ទៅ​ឱ្យ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន​ ០៣​ ដើម​ផង​ដែរ​ ។

ជនសង្ស័យទាំង៤នាក់ក្រោយពី​ឃាត់ខ្លួនបាន​កសា​ង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕



ព័ត៌មានថ្មីៗផ្សេងទៀត