ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

លោកស្រីវជ្ជបណ្ឌិត ឱន វណ្ណឌីន "ការចាក់វ៉ាក់សាំងបង្ការ អាចជួយកាត់បន្ថយជាអតិប​រមា នៃភាពធ្ងន់ធ្ងរនៃ​ការវាយលុកពី​វីរុសកូវីដ-​១៩"

ថ្ងៃចេញផ្សាយៈ 27-03-2021 07:04 PM
ចំនួនចូលមើលៈ 50 នាក់
អត្ថបទដោយៈ

ភ្នំពេញៈ លោកស្រីវជ្ជបណ្ឌិតឱន វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចជួយកាត់បន្ថយជាអតិបរមា នៃភាពធ្ងន់ធ្ងរនៃការវាយលុកពីវីរុសកូវីដ-១៩ ។ ប៉ុន្ដែត្រូវបន្ដអនុវត្តនុវវិធានសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីជំងឺដ៏កាចសាហាវមួយនេះ ។

បើតាមលោកស្រីវជ្ជបណ្ឌិតឱន វណ្ណឌីន ការចាក់វ៉ាកសំាងស៊ីណូហ្វាមវ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សំាងកូវីស៊ែល ក៏ដោយគឺត្រូវការរយៈពេលមួយសម្រាប់ ការបង្កើតនូវកងការពារ។ដូចនេះហើយទើបការចាក់លើកទី១ និងលើកទី២ គឺតម្រូវឱ្យមានការចាក់ជាចាំបាច់ និងមានចន្លោះក្នុងពេលនៃការចាក់ ដោយអាស្រ័យទៅលើប្រភេទវ៉ាក់សំាងនីមួយៗ។

លោកស្រីថ្លែងថា«ការប្រើប្រាស់វ៉ាក់សាំងនិងការចាក់វ៉ាក់សាំង គឺជាឧបករណ៍មួយដែល ជួយទៅដល់ការកាត់បន្ថយបាន អតិបរមានៃភាពធ្ងន់ធ្ងរនៃការវាយលុកពីវិរុសកូវីដ-១៩ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ នេះក្រោយពីការចាក់រួច ក៏តម្រូវឲ្យបុគ្គល ទាំងអស់គ្នាបន្ដអនុវត្តនូវវិធានការការពារ គឺ៣ការពារ និង៣កុំឲ្យបានត្រឹមត្រូវជាទីបំផុតពីព្រោះការចាក់វ៉ាក់សាំងកូវីដ-១៩នេះ វាអាចជួយយើងបង្កើតបាន កង់ការពារសម្រាប់វាយតបតជាមួយនឹងវិរុសកូវីដ-១៩នៅពេលណាវិរុសកូវីដ-១៩យីយារមកដល់សេរីរាងកាយរបស់យើងហើយកង់ការពារនេះបានជួយមិនឲ្យវីរុសកូវីដ-១៩ មិនធ្វើឲ្យសេរីរបស់យើងធ្ងន់ធ្ងរលឿនពេក ហើយក៏មិនឲ្យយើងវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរដែរ»។

លោកស្រីបញ្ជាក់ទៀតថាស្ថានភាព ឆ្លងបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បម្លែងថ្មីកំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា នៅក្នុងរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួនទៀត ដោយយើងមិនដឹងថាវា នៅទីណាខ្លះនោះទេ ដែលមានការចម្លងបន្តគ្នាលឿនណាស់។

ដូចនេះ លោកស្រីវេជ្ជបណ្ឌិត បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពិចារណាគិតគូរអំពីអាយុជីវិត របស់ខ្លួន ត្រូវធ្វើយ៉ាងណារក្សាខ្លួនកុំឱ្យ វីរុសកូវីដ-១៩ បម្លែងថ្មីវាយលុក មកលើសេរីរាងរបស់ប្រជាពលរដ្ឋឱ្យសោះ ដោយត្រូវចេះការពារខ្លួនឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែក ទាំងអស់គ្នានៅក្នុងការកាត់ផ្ដាច់នៃការចម្លងវីរុសកូវីដ-១៩នេះឲ្យបាន ដើម្បីសុខភាពយើងទាំងអស់គ្នាដើម្បីការចៀសផុត នៃសេចក្ដីស្លាប់ដោយសារតែការវាយលុកនៃវីរុសកូវីដ-១៩បម្លែងថ្មីនេះ។

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​បានប្រកាស ថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ១៧៩នាក់ថែមទៀត និងជាសះស្បើយចំនួន ៥៨នាក់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។តួលេខថ្ងៃនេះ ឡើងខ្ពស់គួរអោយកាន់តែបារម្ភណាស់ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា៕


ព័ត៌មានថ្មីៗផ្សេងទៀត