ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ស្រះស្រង់ក្នុងខេត្តសៀមរាប អាចនឹងរីងស្ងួតនាចុង រដូវប្រាំងឆ្នាំនេះ

ថ្ងៃចេញផ្សាយៈ 27-03-2021 07:11 PM
ចំនួនចូលមើលៈ 87 នាក់
អត្ថបទដោយៈ សម្បត្តិ

ខេត្តសៀមរាប ៖ នាចុងរដូវប្រាំងខាងមុខនេះ ស្រះស្រង់អាចនឹងរីងស្ងួត ព្រោះកន្លងមកនេះពុំមាន ការបញ្ចូលទឹក ក្នុងស្រះស្រង់ដោយមូលហេតុទុកលទ្ធភាព គ្រប់គ្រាន់ឲ្យអ្នកជំនាញធ្វើការជួសជុលនិងលើកតម្លៃឡើងវិញនៅប្រាសាទកណ្ដាលស្រះស្រង់។

អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេលវេលា។

ស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយៈអាកាសធាតុសព្វថ្ងៃ៕



ព័ត៌មានថ្មីៗផ្សេងទៀត