ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

កសិករ២នាក់ទឹកភ្នែក ព្រោះទ្រឹស្តីជោគជ័យរបស់ ផលិតផលបំប៉នសុខភាព យូនីស៊ីធី ...

ថ្ងៃចេញផ្សាយៈ 26-03-2021 07:59 PM
ចំនួនចូលមើលៈ 173 នាក់
អត្ថបទដោយៈ សម្បត្តិ

(ភ្នំពេញ)៖ អ្នកលក់ផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន Unicity មួយរូបឈ្មោះ ស៊ុម ណារី បានបញ្ចុះ បញ្ចូល យុវជនពីររូប នៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ
 ឱ្យទៅខ្ចីលុយធនាគារ ជាង៣ម៉ឺនដុល្លារអាមេរិក ដើម្បីយកមកទិញផលិតផលបំប៉នសុខភាព ពីក្រុមហ៊ុនយកទៅចែកចាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនពីរនាក់បងប្អូនដែលត្រូវស្ត្រីរូបល្អ ល្បួងឱ្យទៅខ្ចីលុយធនាគារទៅទិញផលិតផលនេះ មានឈ្មោះ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី មានឪពុកឈ្មោះ វ៉ាន់ ដារា និងម្តាយឈ្មោះ កង កល្យាណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមឪពុកម្តាយរបស់យុវជនទាំងពីរ បានរៀបរាប់ថា ស្ត្រីឈ្មោះ ស៊ុម ណារី បានព្យាយាម អូសទា ញ កូនប្រុសរបស់គាត់ឱ្យទៅរៀនទ្រឹស្តីជោគជ័យ ក្នុងការលក់ផលិតផលជាមួយពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះច្រើនសប្តាហ៍កន្លងទៅនេះ ស្ត្រីឈ្មោះ ស៊ុម ណារី បានទៅជាមួយកូនប្រុសរបស់គាត់ដល់ផ្ទះនៅស្រុកកំណើត ដោយបញ្ចុះ បញ្ចូល ពួកគាត់យកប្លង់ ផ្ទះនិងដី ទៅខ្ចីលុយធនាគារជាង៣ម៉ឺនដុល្លារ
យកទៅវិនិយោគទិញផលិតផលចែកចាយបន្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអាណាព្យាបាល បានគូសបញ្ជាក់ ថាស្ត្រីឈ្មោះ ស៊ុម ណារី បាន បញ្ចុះបញ្ចូល កូនប្រុសរបស់ពួកគាត់ដោយអះអាង ពីឱកាសចំណេញលុយឆាប់រហ័សមកវិញ
ហើយអាចមានឱកាស ធ្វើជាអ្នកមាន បានលឿនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីរូបនេះ គេបានអះអាងថា ក្នុងទំហំទឹកប្រាក់ជាង ៣ម៉ឺនដុល្លារនេះ កំរៃជើងសារ(commission) មកវិញប្រមាណ ៧ ៥០០ដុល្លារ ក្នុងរយៈពេល២០ថ្ងៃ ក្រោយការវិនិយោគ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរូបនេះអះអាងទៀតថា បើពួកគេមិនបានប្រាក់ កំរៃជើងសារ(commission) ក្នុងរយៈពេល ២០ថ្ងៃក្រោយការវិនិយោគទេ រូបគេ និងទទួលខុសត្រូវដោយជួយ
លក់ឱសថ និងចំនួន៨ខែ ហើយបើមិនអស់ ស្រីរូបនេះ នឹងទិញយកទាំងអស់វិញ ហើយសង់លុយជាង ៣ម៉ឺនដុល្លារហ្នឹងមកវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយទទួលអារម្មណ៍ជាអ្នកមាន ក្រោមរូបភាពបញ្ចុះបញ្ចូល និងអួតអាងរបស់ស្ត្រីរូបនេះ យុវជនជនបទគ្មានជំនាញវិជ្ជាជីវៈទាំងពីររូប បានជឿស្លុង ហើយបានទៅរំអុកឪពុកម្តាយ
ដែលមានវ័យចំណាស់ចូល៦០ឆ្នាំ និងជំងឺ ប្រចាំកាយផងនោះឱ្យយកប្លង់ដី និងផ្ទះទៅដាក់ បញ្ចាំ នៅធនាគារយកលុយជូនពួកគេទិញផលិតផល យកទៅចែកចាយ។

ដោយសារតែជាកសិករ មិនសូវមានចំនេះដឹង ធ្លាប់កាន់តែលុយរៀល ឮតែកូនតម្រូវឱ្យខ្ចីលុយដុល្លាររាប់ម៉ឺន ស្ទើរគាំងបេះដូង ដោយបារម្ភខ្លាចចាញ់បោក គេមិនអាចស្វែងលុយសងធនាគារ ត្រូវអស់ផ្ទះអស់ជម្រក។

ទន្ទឹងនឹងបារម្ភកូនមិនអាចរកលុយសងធនាគារ និងខ្លាចចាញ់បោកគេផងនោះ ទាំងលោកវ៉ាន់ ដារា និងអ្នកស្រី កង កល្យាណ បានត្រឹមអង្គុយយំ ព្រោះខ្លាចកូនប្រុសរបស់ខ្លួនគិតខ្លីធ្វើអ្វីមួយមិនគួរគប្បី បើខ្លួនមិនទៅ ខ្ចីលុយឲ្យពួកគេ។

ដោយយល់ថា នេះជាទង្វើរកស៊ី មិនសុច្ចរិតនោះ លោក វ៉ាន់ ដារា និងអ្នកស្រី កង កល្យាណ ទទូចដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ពិចារណាលើសកម្មភាពរកស៊ី និងយុទ្ធសាស្ត្ររបស់អ្នកលក់ផលិតនេះ ទៅតាមច្បាប់មានជាធរមាន៕
ប្រភព http://isharetoday.com
ព័ត៌មានថ្មីៗផ្សេងទៀត