ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បង្ហាញ វឌ្ឍនភាពនៃការងារបង្កបង្កើនផល ក្នុរដូវប្រាំងនៅទូទាំងប្រទេស ឆ្នាំ២០២១

ថ្ងៃចេញផ្សាយៈ 26-03-2021 06:34 PM
ចំនួនចូលមើលៈ 561 នាក់
អត្ថបទដោយៈ សម្បត្តិ

ភ្នំពេញ ៖  រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ឯកឧត្តម វេង សាខុន បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើន ផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស សម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហ.ត ស្មើនឹង ១៤២,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត លើសពីឆ្នាំមុន ៥២ ០៣១ ហ.ត។ រីឯការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០២១ នេះសម្រេចបានចំនួន ៤៨៦ ៦៤៦ ហ.ត ស្នើនឹង ៧៤,៩២% នៃផ្ទៃដីអនុវត្តបានសរុបចំនួន ៦៤៩ ៥៣៩ ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ២ ១៧៥ ១៩៧ តោន ក្នុងនេះទទួលបានទិន្នផលជាមធ្យមប្រមាណជា ៤,៤៧ តោន/ ហ.ត ។

ដោយឡែកចំពោះ ៖

១) ដំណាំសាកវប្បកម្ម ដូចជាពោតស, ដំឡូងជ្វា, បន្លែគ្រប់មុខ, ម្ទេស, ឪឡឹក … អនុវត្តបានចំនួន ៣៨ ១៧០ ហ.ត ស្មើនឹង ១០២,៣០% នៃផែនការ ៣៧ ៣១២ ហ.ត លើសឆ្នាំមុន ៥៤៤ ហ.ត។

២) ដំណាំឧស្សាហកម្ម ដូចជា ពោតក្រហម, ដំឡូងមី, សណ្តែកបាយ, សណ្តែកដី, សណ្តែកសៀង, ល្ង, អំពៅ, ក្រចៅ, ថ្នាំជក់ និងឈូក អនុវត្តបានចំនួន ៨៩ ៨៦៤ ហ.ត ស្មើនឹង ១០៥,៥៤% នៃផែនការ ៨៤ ៧៧០ ហ.ត លើសឆ្នាំមុន ១០ ១៩០ ហ.ត ។

ជារួមការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងត្រូវបានបញ្ចប់ជាស្ថាពរ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ក្រសួងបានបន្តជំរុញដល់កសិករឲ្យ ត្រៀមលក្ខណៈការងារបង្កបង្កើនផល ដំណាំស្រូវរដូវវស្សាដែលនឹងចូលមកដល់ក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ដូចជាការពង្រាបដីស្រែ ការភ្ជួររាស់ដី និងការត្រៀមពូជស្រូវជាដើម៕

ប្រភព




ព័ត៌មានថ្មីៗផ្សេងទៀត