ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកបន្ត រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៦.៧ម៉ឺននាក់ទៀតក្នុង១ថ្ងៃ

ថ្ងៃចេញផ្សាយៈ 26-03-2021 06:23 PM
ចំនួនចូលមើលៈ 353 នាក់
អត្ថបទដោយៈ

សហរដ្ឋអាមេរិកៈ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ បង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៧,០៤៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១៦៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៧៧៤,០៣៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥៩,៧៤៤នាក់ និងជាសះស្បើយឡើងសរុប ២៣,១៩៦,២០៩នាក់៕


ព័ត៌មានថ្មីៗផ្សេងទៀត