ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត មណ្ឌលគិរីទទួលថវិកា និងអង្ករពីលោកឧកញ៉ា ស្រី ចន្ធូ

ថ្ងៃចេញផ្សាយៈ 26-03-2021 06:12 PM
ចំនួនចូលមើលៈ 631 នាក់
អត្ថបទដោយៈ សម្បត្តិ

ខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមចំណែកក្នុងការបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ា ស្រី ចន្ធូ បានឧបត្ថម្ភថវិការចំនួន៥ពាន់ដុល្លារ និង អង្ករចំនួន៥តោនជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកនាយករដ្ឋបាលសាលាខេត្ត និង តំណាងលោកឧកញ៉ា ស្រី ចន្ធូ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជារូបឯកឧត្តមផ្ទាល់ សូមថ្លែងនូវអំណរអរគុណ ដល់លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន7NG គ្រុប និង ជាអនុប្រធានកិត្តិយសសាខាកាកបាទខេត្តមណ្ឌលគិរី ដែលតែងតែចូលរួមចំណែកការងារសង្គមជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តតាមរយៈការឧបត្ថម្ភទាំងសំភារ ថវិកា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ថវិកា និងអង្ករដែលបានមកពីការឧបត្ថម្ភរបស់លោកឧកញ៉ានាពេលនេះ មួយចំណែកនឹងត្រូវយកទៅឧបត្ថម្ភដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ដើម្បីរឹតបន្តឹងកុំអោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ អំណោយ មួយចំណែកទៀតនឹងត្រូវយកទៅឧបត្ថម្ភដល់កងកម្លាំងឈរជើងត្រួតពិនិត្យ រឹតបន្តឹងអ្នកដំណើរចេញ-ចូលខេត្តមណ្ឌលគិរី និង មួយចំណែក សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ និងមណ្ឌលចត្តាឡីស័កផងដែរ៕



ព័ត៌មានថ្មីៗផ្សេងទៀត