ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ពេលនេះ ថៃ​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson ដែល​ចាក់​តែមួយ​ដូ​ស គឺគ្រប់គ្រាន់

ថ្ងៃចេញផ្សាយៈ 26-03-2021 10:38 AM
ចំនួនចូលមើលៈ 200 នាក់
អត្ថបទដោយៈ ធីតា

បាងកក ៖ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ថៃ​បានអនុម័ត​ឲ្យ​ប្រើប្រាស់​សម្រាប់​ករណី​បន្ទាន់ ចំពោះ​វ៉ាក់សាំង Johnson & Johnson ដែលជា​វ៉ាក់សាំង​ចាក់​តែមួយ​ដូ​ស​។

លោក Anutin Charnverrankoll បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​ថៃ​(FDA)​បានអនុម័ត​ឲ្យ​ប្រើប្រាស់​សម្រាប់​ករណី​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ក្រុមហ៊ុន Johnson & Johnson បន្ថែម​លើ​វ៉ាក់សាំង AstraZeneca និង Sinovac Biotech ដែល​ត្រូវ​ចែកចាយ​រួចហើយ​នៅក្នុង​ប្រទេស​។​

​លោក Paisal Dunkhum ដែលជា​ប្រធាន​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​ថៃ​(FDA)​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Sinopharm របស់​ចិន និង Sputnik V របស់​ប្រទេស​រុស្ស៊ី ក៏​កំពុង​ត្រៀម​រៀបចំ​ដាក់​សំណើសុំ​ការយល់ព្រម​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ពួកគេ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ប្រទេស​ថៃ​ដែល​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ COVID-19 ជាង ២៨,០០០​ករណី​នៅ​ទូទាំងប្រទេស បានផ្តល់​ជូន​វ៉ាក់សាំង​ប្រហែលជា ១០០,០០០​ដូ​ស ដល់​បុគ្គលិក​ពេទ្យ​និង​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់​។ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្តើម​នៅ​ខែមិថុនា​ខាងមុខ ដោយ​ប្រើ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក​៕


ព័ត៌មានថ្មីៗផ្សេងទៀត