ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

លោកជំទាវ​អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើ​លសណ្តាប់ធ្នាប់ ការសា​ងស​ង់អគារថ្មីបន្ថែម នៅ​ផ្សារ​សាមគ្គី (ផ្សារប៉ាហ៊ី)

ថ្ងៃចេញផ្សាយៈ 24-03-2021 12:00 AM
ចំនួនចូលមើលៈ 671 នាក់
អត្ថបទដោយៈ ខ្មែរម្ចាស់ការ

ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អម​ដំ​​ណើរដោយអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរអង្គភាពជំ​នាញពាក់ព័ន្ធ បានអញ្ជើញពិ​និត្យមើល​សណ្តាប់ធ្នាប់ ការសាងសង់អ​គារថ្មីបន្ថែម នៅផ្សារសាមគ្គី (ផ្សារប៉ាហ៊ី) ដើម្បីបង្ករលក្ខ​ណៈងាយ​ស្រួល ដល់បងប្អូន​អាជីវករ ក្នុងការប្រកបអាជីវកម្មប្រកបដោយរបៀបរៀបរយ មានសោភ័ណភា​ពល្អ ។

ក្នុងឱកាសនោះ លោកជំទាវ បានណែនាំដល់​ប្រធានផ្សារ អគារដែលនឹងសាងសង់ ត្រូវមានគុណ​ភាពល្អ មានសោភ័ណភាពទាក់ទាញ មានកន្លែងជ្រកម្លប់ មានចំណតរថយន្តត្រឹមត្រូវ និងមិនត្រូវយ​កភាស៊ីចំពោះបងប្អូនដែលលក់ដូរបន្លែ ត្រី សាច់ តិចតួចតាមកញ្ច្រែងឡើយ ។លោកជំទាវ ក៏បានផ្តាំ​ផ្ញើដល់បងប្អូនអា​ជីវករទាំងអស់ ត្រូវរក្សាអនាម័យ ទុកដាក់សម្រាម​អោយបានល្អ ពាក់ម៉ាស់ និង​ឧស្សា​ហ៍លាងដៃនឹងសប៊ូឬអាល់កុលពេល​កំពុងលក់ដូរ និងមិនត្រូវរំលោភចំណី​ផ្លូវធ្វើជាកន្លែង​លក់ដូរឡើយ។

លោកជំទាវ បានបញ្ជាក់ថា អាជ្ញាធរមានតួនាទីដោះ​ស្រាយរាល់សុខទុក្ខ និងកង្វល់របស់​ប្រជាពល​រដ្ឋ ទាំង​នៅតំបន់ទីផ្សារ និងនៅទីជ​នបទ ក្នុងគោលបំណងសម្រួលដល់​ការប្រកបរបបរទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅ​រួមចំណែក​អនុវ​ត្តន៍​គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕