ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

អរគុណបងប្អូនជនរួមជាតិដែល បានធ្វើតាមការណែនាំ រប​ស់ក្រសួងសុខាភិបាល ​ក្នុងការទប់ស្កាត់ជំងឺ​ឆ្លងរាតត្បា​តកូវីដ-១៩

ថ្ងៃចេញផ្សាយៈ 25-03-2021 08:24 AM
ចំនួនចូលមើលៈ 188 នាក់
អត្ថបទដោយៈ ធីតា

សម្តេចហ៊ុនសែនៈ អរគុណបងប្អូនជនរួមជាតិដែលបានធ្វើ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការ យោគយល់របស់បងប្អូនក្នុងពេល ដែលប្រទេសជាតិយើងកំពុងស្ថិត ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូន កុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។

ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុស លាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយ ពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើអោយ បានត្រឹមត្រូវហ្មត់ចត់បំផុតតាម ការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕


ព័ត៌មានថ្មីៗផ្សេងទៀត