ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ក្រុមហ៊ុន Pfizer ចាប់ផ្ដើមពិសោធន៍លើមនុស្ស ដោយប្រើថ្នាំគ្រាប់លេប ប្រឆាំងជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយៈ 25-03-2021 08:04 AM
ចំនួនចូលមើលៈ 325 នាក់
អត្ថបទដោយៈ

អាមេរិក ៖ ក្រុមហ៊ុនឱសថអាមេរិក ហ្វ្រីសឺរ (Pfizer Inc.) បានប្រកាសថា ខ្លួនបានចាប់ផ្ដើមការធ្វើតេស្តសុវត្ថិភាពលើមនុស្សដំណាក់កាលដំបូង ដោយប្រើប្រាស់ថ្នាំគ្រាប់លេបថ្មី ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដែលរំពឹងយកទៅប្រើប្រាស់ នៅពេលចេញរោគសញ្ញាជំងឺដំបូងៗ។

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក ប្លុមប៊ឹង (Bloomberg) លោក មីឃែល ដូលស្ទាន (Mikael Dolsten) ប្រធានអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន ហ្វ្រីសឺរ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មកទល់ពេលនេះ ខាងក្រុមហ៊ុនលោក គ្មានរកឃើញបញ្ហាអ្វីឡើយក្នុងការសិក្សាមួយនេះ ដូច្នេះ លទ្ធភាពនៃការពិសោធន៍ អាចនឹងចេញ ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។


ប្រសិនបើការពិសោធនេះ ទទួលបានជោគជ័យ ថ្នាំគ្រាប់ដែលអភិវឌ្ឍដោយក្រុមហ៊ុន ហ្វ្រីសឺរ នេះ អាចត្រូវយកទៅប្រើប្រាស់នៅពេលអ្នកកើតកូវីដ-១៩ ចាប់ផ្ដើមឈឺដំបូងៗ មុនពេលអាការៈសុខភាព កាន់តែធ្ងន់ធ្ងរឡើង ពោលគឺអ្នកជំងឺកូវីដ-១៩ នឹងមិនចាំបាច់ទៅសម្រាកនៅមន្ទីរពេទ្យ ឬទទួលបានការថែទាំពីគ្រូពេទ្យឡើយ។

បើតាមលោក ដូលស្ទាន ថ្នាំនេះទំនងជាតម្រូវឲ្យអ្នកជំងឺកូវីដ-១៩ លេប២គ្រាប់ក្នុងមួយថ្ងៃសម្រាប់រយៈពេល៥ថ្ងៃ។

ទោះបីជាពុំទាន់បញ្ចេញព័ត៌មានលម្អិតពាក់ព័ន្ធនឹងថ្នាំគ្រាប់នេះ អ្នកជំនាញវេជ្ជសាស្រ្ត យល់ឃើញថា ថ្នាំដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិកនេះ អាចពន្លឿនពេលវេលាព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជា រាំងខ្ទប់វីរុសកុំឲ្យបំប្លែងខ្លួនបាន៕



ព័ត៌មានថ្មីៗផ្សេងទៀត