ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ថ្ងៃនេះ ​ខណ្ឌ​ឫស្សី​កែវ ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ រហូតដល់​២៩​នាក់

ថ្ងៃចេញផ្សាយៈ 25-03-2021 09:19 PM
ចំនួនចូលមើលៈ 466 នាក់
អត្ថបទដោយៈ សីហា

នំពេញ៖មន្ត្រីក្រសួងសុខាភិបាល​ បានប្រកាសថា​នៅថ្ងៃទី២៥ខែមីនានេះថា ​គ្រាន់តែ​ខណ្ឌ​ឫស្សី​កែវ​មួយ​ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២៩​នាក់ ​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៥០​នាក់ ​នៅ​រាជធានី​ភ្នំពេញ​។​

បើតាម​របាយការណ៍រ​បស់​រដ្ឋបាល​សូម​បញ្ជាក់​ថា បើ​គិត​ត្រឹម​វេលា​ម៉ោង​២០ និង​៥៣​នាទី​យប់​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២១​នេះ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខណ្ឌ​ឫស្សី​​កែវ សរុប​ចំនួន ៥៣ នាក់ និង​មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន ៥៨៣ នាក់​នៅ​តាម​ទីតាំង​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន ៣០​កន្លែង​និង​ទីតាំង៦កន្លែង បាន​បញ្ចប់​វិធានការ​ច​ត្តា​ឡី​ស័ក និង​បាន​បើក​ដំណើរការ​ឡើងវិញ​។

មន្ត្រីក្រសួង​បាន​បន្តថា ​ថ្ងៃនេះ​ក្រសួង​រកឃើញ​មាន​អ្នក​ឆ្លង​សរុប​ចំនួន​៥៥​នាក់​។ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៥០ ខេត្ត​កណ្តាល​ម្នាក់សៀមរាប​ម្នាក់ត្បូងឃ្មុំ​ម្នាក់កំពង់ធំ​ម្នាក់​និង​ខេត្ត​ព្រះសីហនុ​ម្នាក់។ គួរបញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥​ ខែមីនា​ ឆ្នាំ​២០២១​នេះ​ កម្ពុ​ជាមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​១.៨៧២​នាក់​ អ្នកជា​សះស្បើយ​ចំនួន​១.០៥៦​នាក់​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៨០៩​នាក់​ ព្រមទាំង​អ្នក​ស្លាប់​ចំនួន​៧​នាក់​៕



ព័ត៌មានថ្មីៗផ្សេងទៀត