ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

សហភាពសហព័ន្ធ​យុវជនកម្ពុជា​ខេត្តប៉ៃលិន ​ចុះយុទ្ធនាកា​រចែកម៉ាស់ អាកុល ជែល ដល់ប្រជា​ពល​រដ្ឋដែលធ្វើដំណើរ​តាមដងផ្លូវ

ថ្ងៃចេញផ្សាយៈ 25-03-2021 09:13 PM
ចំនួនចូលមើលៈ 537 នាក់
អត្ថបទដោយៈ សីហា

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអ​នុប្រ​ធាន​ស​ហភាព​សហព័ន្ធយុវជនកម្ពុជា​ខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និ​ង​ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អមដំណើរដោយឯកឧត្តម ហែម ឬទ្ធី អភិបាល រង​ខេត្ត និងក្រុមការងារ ​យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត ចុះយុទ្ធនាការចែកម៉ាស់ អា​កុល ជែល ដល់ប​ងប្អូនប្រជាពល​រដ្ឋដែលធ្វើដំណើ​រតាមដងផ្លូវ ដើម្បីរួមគ្នាទប់​ស្កាត់នៃការ​រីករាលដា​លនៃជំងឺកូវីដ-១៩ ចូលក្នុងសហគ​មន៍ដែលប្រព្រឹត្តិទៅ​នៅបរិវេណដ​ងផ្លូវចូល​ផ្សារសាមគ្គី(​ហៅផ្សា​រប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ឯកឧត្តម ហុក សុផល បានលើ​កឡើងថា ដោយទទួល​បានការចាត់តាំង និងណែនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានស.ស.យ.កខេត្ត និងជាអភិបាលខេត្តប៉ៃលិន ដើម្បីចូលរួមជា​មួយរាជរដ្ឋាភិ​បា​ល៣​កុំ ៣ការពារ សហ​ភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរួមកម្លាំងសាមគ្គីគ្នា ចូលរួមចំ​ណែក​ចែកម៉ាស់ ​អាល់កុល ជែល ដល់បងប្អូនប្រជា​ពលរដ្ឋ ដើម្បីការពារកូវី​ដកុំអោយ​កើតក្នុងស​ហគមន៍​នៅខេត្តប៉ៃលិន។ឯកឧត្តមបានបន្តថា ​កន្លងមកលោកជំទាវប្រធាន បានយកចិត្តទុកដាក់ជា​ប្រចាំ​នូវការ​ណែនាំរបស់រាជ​រដ្ឋាភិបាល និងក្រសួ​ងសុខាភិបាល ក្នុងការពង្រឹ​ងវិធានការ​ការទប់ស្កា​ត់ការ​រីក​រាលដាលនៃ​ជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាព​លរដ្ឋក៏ដូចជា​ពលករចំណូលស្រុក​មកពីប្រទេសថៃ ​និង​ពលករដែលមកពីគ្រប់បណ្តាខេត្តដែល​មានហានិភ័យ ។

ឯកឧត្តម​ក៏បា​នអំពាវនាវដល់ប​ងប្អូនប្រជាពលរដ្ឋ​ទាំងនៅទូទាំ​ខេត្តប៉ៃលិនត្រូវចូលរួមជាមួយរាជ​រដ្ឋាភិបាលកម្ពុជាការពារធ្វើយ៉ាងណា​កុំអោយ​កើតនៅក្នុងសហគមន៍​របស់យើង ដោយអនុវត្ត៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលជាដាច់ខាត។

ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះធ្វើយុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់បងប្អូនប្រជាពលរដ្ឋ គឺយើងចុះធ្វើសកម្មភាពជារៀងរហូតដល់ថ្ងៃបញ្ចប់ នៃជំងឺឆ្លងមេរោគកូវីដ-១៩ ចាប់ពីមូលដ្ឋានរហូតដល់ទីប្រជុំជនផងដែរ៕



ព័ត៌មានថ្មីៗផ្សេងទៀត