ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ទំនា​ស់ដី​ផ្លូវរ​វាង​ពលរដ្ឋ និងលោក អ៊ុំ សុផល នៅក្រោយសា​លាក្រុងប៉ោយប៉ែត ត្រូវ​បាន​បញ្ចប់ ក្រោម​គោលការណ៍ឈ្នះឈ្នះរបស់អភិបាលក្រុង

ថ្ងៃចេញផ្សាយៈ 25-03-2021 03:14 PM
ចំនួនចូលមើលៈ 395 នាក់
អត្ថបទដោយៈ ខ្មែរម្ចាស់ការ

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានរឿង​ឈ្លោះប្រកែកគ្នា​តឹងសរសៃករ រវាង​លោក​ឧត្តម​សេនីយ៍ត្រី អ៊ុំ សុផល ស្នងកា​ររង ខេត្តបន្ទាយ​មានជ័យ និងប្រជាព​លរដ្ឋចំនួន៩គ្រួសារ នៅ​ខាង​ក្រោ​យ​សាលា​ក្រុង​ប៉ោយ​ប៉ែត ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារក​ណ្តាល​ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទា​យមា​នជ័យ រឿងទំ​នាស់​ដីផ្លូវ រហូតដឹ​ងឮដ​ល់​ថ្នាក់ដឹកនាំ អាជ្ញាធរ និងជំ​នាញពាក់ព័ន្ធមក​នោះ កាលពីព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោ​ក ង៉ោ ម៉េងជ្រួញ អភិ​បាលរងខេត្ត ដំណាង​ឲ្យឯកឧត្តមអភិបាលខេត្ត បានដឹង​នាំ​កិច្ចប្រជុំបន្ទាន់មួយ ដើម្បី​ស្រាវ​ជ្រាវស្វែង​រកខុស​ត្រូវ​ជូន​ភាគី​ទាំងសងខាង​ឲ្យ​ទទួល​បានយុត្តិធម៌ និង​ឈ្នះ ឈ្នះទាំ​ងអស់គ្នា ទោះ​ជាជា​ប់​រវល់ម​មាញឹក​ជួយ​ប្រជា​ពលរដ្ឋ ក្នុងដំ​ណាក់ការ​អំឡុងកា​ររីក​រាល​ដាលជំងឺកូវី19 យ៉ាងណាក្តី។ក្នុងកិច្ចប្រជុំ​នេះក៏មានកាអញ្ជើញចូ​លរួមពីលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងកា​រដ្ឋាន​នគរបាលខេ​ត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល​នៃគណៈ​អភិបាលក្រុងប៉ោយប៉ែត កម្លាំង​អាវវុធហត្ថមូ​លដ្ឋាក្រុង កម្លាំង​នគរបាលក្រុង លោក ស្រិល ​អិន ចៅសង្កាត់ផ្សារកណ្តាល និងមន្ត្រី​ជំនាញពាក់ពន្ធ័ទាំង​អស់ រួមនឹងភាគីដែ​លពាក់ព័ន្ធផងដែរ​។

ក្នុង​ឱកាសនោះដែរ លោកឧត្តមសេនីយ៍​ទោ ស្នងការខេត្ត បានបញ្ជាក់​ថា រឿង​នេះជា​រឿង​បុគ្គល មិន​ពាក់​ព័ន្ធនឹង​អង្គភា​ពនោះ​ឡើយ តែបើ​សិន​ជា​លោ​ក អ៊ុំ សុផល បា​នប្រព្រឹត្តអ្វី​ដែ​ល​ខុសឆ្គង​ពាក់ព័ន្ធ​ទៅនឹង​អង្គភា​ពលោ​ក​នឹង​ចាត់​ការ​តាមច្បាប់​អង្គ​ភាព ដូច្នេះ​សូម​ពលរដ្ឋនិ​ង​មហាជន​កុំយ​លច្រលំ និ​ង​ស្នើ​ឲ្យភាគី​ទាំពី​អត់ធ្មត់ ដោះស្រាយ​ដោយអ​ហិង្សា។​​​​
​​
ក្រោ​យពីប្រជុំសម្របសម្រួលរួចម​ក​អាជ្ញាធរ​ និងមន្ត្រីជំនាញ បាន​អញ្ជើញចុះពិនិត្យ និងធ្វើ​ការ​វាស​វែង ជាក់ស្តែង​បន្ទាប់​មក​ក៏បា​នអញ្ជើញភាគី​ទាំងពី​សម្របសម្រួ​លរក​ដំណោះ​ស្រាយដោ​យឈ លើ​គោ​លឈ្នះ ឈ្នះទាំងអស់គ្នា ជាលទ្ធផ​ល​ភាគីទាំងពីយ​ល់ព្រមទ​ទួល​យកនូវការ​ដោះស្រាយរប​ស់​អាជ្ញាធរ និង​មន្ត្រី​ជំ​នាញ ដោយបា​នឯក​ភាពគ្នាបើកផ្លូវ​តាម​សំណូមពររ​ប​ស់ប្រជាពលរដ្ឋ ទាំង៩​គ្រួសារ ដែល​ជា​ដីរប​ស់លោក អ៊ុំ សុផល សម្រាប់​ធ្វើជាផ្លូវ​សាធារណៈ ដោយ​យកតា​មទំ​ហំផ្លូវ​ចាស់៥ម៉ែត្រ​ ចាប់​ពី​ជ្រុងខា​ងលិចឈា​ងខាង​ជើង​របងថ្ម និងក្បាល​ដីឈ្មោះហាក់ សុផល រ​ហូត​ដល់ជ្រុង​ខាង​ជើង​ឈា​ង​ខាងកើត​នៃរប​ងថ្មរបស់​លោក​អ៊ិំ សុផល ទម្លុះទៅផ្លូវ​សា​លារៀន​។ក្នុងនោះលោកអភិ​បាល​ក្រុង​បាន​ចំណា​យ​ថវិការផ្ទាល់ខ្លួន​របស់​លោកជួយ​ឈូសឆាយ កៀកិន ​និង​ចា​ក់ថ្មមិច​ជូនប្រជាព​លរដ្ឋ​ជាចំណងដៃ​ផង​ដែរ។ក្រោយម​កភាគី​ទាំ​ងពី​ បានសន្យា​ថានឹង​គោរព​តាម​កំ​ណត់​ហេតុសះ​ជា​ ដោ​យ​មិនបង្ករឿង​សា​ជាថ្មី​ នៅ​លើដី​ទីតាំង​ខា​ងលើ ដោ​យផ្តិ​តមេដៃជា​ភត្តា នឹង​ដឹង​លឺ​ពីអាជ្ញាធរ និង​មន្ត្រី​ពាក់​ព័ន្ធទាំ​ងអស់​ផងដែរ។

ទន្ទឹមនោះប្រជាពលរដ្ឋទាំ​ង៩គ្រួសារ​បានថ្លែង​អគុណ ឯ​កឧត្តម​អភិបាល​ខេត្ត អភិបា​លរង​ខេត្ត លោ​ក​ឧត្តមសេ​នីយ៍ទោ ស្នងការ​ខេត្ត លោក​អភិបាលក្រុង និង​កម្លាំង​នគរបាលក្រុង អាវុធហ​ត្ថក្រុង ព្រម​ទាំង​មន្ត្រី​ជំនាញពា​ក់ព័ន្ធទាំង​អស់​ ដែល​បាន​ខិតខំ​សម្រប​សម្រួល​ដោះស្រាយ​ជូនពួកគាត់តាំង​ពី​ព្រឹក​រហូត​បញ្ជប់​នៅ​វេលា​ម៉ោង២រ​សៀល​៕