ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា បានឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ថ្ងៃចេញផ្សាយៈ 25-03-2021 12:24 PM
ចំនួនចូលមើលៈ 456 នាក់
អត្ថបទដោយៈ ធីតា

(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និង លោកស្រី បានឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារ  ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

បច្ចុប្បន្ននេះថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ។


មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។

សូមជម្រាបថា៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន១.៨៧២នាក់!
ក្នុងនោះជាសះស្បើយ១.០៥៦នាក់ អ្នកកំពុងព្យាបាល ៨០៩នាក់.ស្លាប់០៥ នាក់+២ព្រឹកនេះទៀតឡើងដល់៧នាក់ហើយ៕



ព័ត៌មានថ្មីៗផ្សេងទៀត