ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ល្បិចរលកឥតខ្យល់ សកម្មភាពថ្មី រះលើដីចាស់ ជល់មាន់២ទៅ៣គូរ ផ្សាយភ្លាម បិទភ្លែត

ថ្ងៃចេញផ្សាយៈ 24-03-2021 12:03 AM
ចំនួនចូលមើលៈ 64 នាក់
អត្ថបទដោយៈ ចលាសង្គម

កម្ពុជាៈ «ល្បិចរលកអត់ខ្យល់ឬគ្មានតែអាចបង្កើតឲ្យមាន»ព្រោះល្បិចនេះនៅតែពេញនិយមតាំងពីសម័យមុនរហូត ដល់បច្ចុប្បន្ននេះក្រោមរូបភាពចាស់សកម្មភាព ថ្មីរះលើដីចាស់ជល់មាន់២-៣ គូរផ្សាយភ្លាមបិទភ្លែតចុះបង្ហាញម៉ូដ ឲ្យអ្នកផងឃើញថាបង្រ្កាបខ្សល់អត់មានអ្នកលេងផងចោទភ្លែតជាព័ត៌មានមិនពិតឬក្លែងក្លាយ)បើនិយាយបច្ចុប្បន្ននេះវិញក្រោម រូបភាពបញ្ចេះចម្លើយ លួងលោមចម្លើយ បង្ខំចម្លើយ និងដឹកមុខចម្លើយជាដើម។ និយាយឲ្យស្រួលស្តាប់បន្តិចជាភាសាស៊ីក្លូ គឺប៉ាហ៊ី។

គួររំលឹកដែរថា គ្មានតែអាចបង្កើតឲ្យមាននិយាយឲ្យងាយស្តាប់គឺគ្មានខ្យល់តែមានរលកគ្មានរឿងតែអាចបង្កើតឲ្យមានរឿង។គោលគំនិតគឺខ្លាចតែសង្គម មិនច្របូកច្របល់ទិសដៅ គឺឆ្លៀតឱកាសបន្លំចាប់ត្រី (ត្រីងៀតឆ្លៀតពង)ស្នាដៃគឺបង្កើតបញ្ហា ។”ប្រឌិតរឿង”មើលពីខាងក្រៅថាជាការងាយ តែចង់សំរេចគោលបំណងរបស់ខ្លួនដោយ”ប្រឌិតរឿង”ពិតជាលំបាកណាស់។ការ”ប្រឌិតរឿង” តាមក្រឡុកក្រលៀនកៀនកោះផ្សះផ្សារឬឌឺដងបើបានសម្រេចតាមក្តីបំណងសប្បាយបានមួយគ្រាដែរ។

តែលទ្ធផលនៃការប្រឌិតរឿងបែបនេះ យ៉ាងច្រើនណាស់ធ្វើឲ្យគូសត្រូវ រងគ្រោះរបួសខូចខាតខ្លះៗតែប៉ុណ្ណោះ។ ហើយមិនប្រាកដមាន ផលប្រយោជន៍ចំពោះខ្លួនទេ។ ការ ”ប្រឌិតរឿង”ដែលមានគោលបំណងច្បាស់លាស់ គ្មានផលប្រយោជន៍សម្រាប់ខ្លួនទេនោះគឺមិនអាចរាប់ថា ជា”ល្បិចកល៍”បានឡើយ។

សុភាសិតចិនមួយសរសេរថា៖ ”រឿងប្រឌិតត្រូវបញ្ចប់ត្រឹមអ្នកចេះដឹង”បានន័យថាៈរឿងប្រឌិតដែល គ្មានការរៀបចំផែនការឲ្យបានល្អិតល្អន់និងគ្មានការ ប្រែប្រួលក្រឡាប់ចាក់ដ៏ច្រើនលើសលុបទេនោះពិតជាគេច មិនផុតពីក្រសែភ្នែករបស់អ្នកចេះបានឡើយ។ ដូច្នេះគួរនិយាយថាៈ”រឿងប្រឌិត” គឺបង្កើតដោយស្នាដៃ របស់អ្នកចេះទើបត្រឹមត្រូវ។”

បង្កើតបញ្ហា ”បានន័យថា៖គឺផ្អែកលើរឿងអ្វីមួយដែលមានស្រាប់ ហើយពង្រីកការខុសនិងត្រូវឲ្យកាន់តែធំធេងឡើង តែអ្វីដែលចង់និយាយនៅក្នុងល្បិចកល៍នេះគឺមិនចាំបាច់ផ្អែក លើបញ្ហាដែលមានពិត ឬយោងលើមូលដ្ឋានអ្វីទាំងអស់តែអាចបង្កើតជាបញ្ហាបាន។ ឧទាហរណ៍៖រឿងលេងហ៊ីតុក្កតាមើលពីខាងក្រោមឆាកទៅ ហាក់បីដូចជានៅពីខាងក្រោយវាំងននបង្កប់ទៅ ដោយកងទ័ពរាប់ម៉ឺនសេះរាប់ពាន់ទាញវាំងននចេញខ្វាកគឺឃើញតែមនុស្សម្នាក់ និងរូបតុក្កតាមួយចំនួននិងខ្សែទាញតែប៉ុណ្ណោះ។ ”រឿងប្រឌិត”ពិតជាគួរឲ្យភ័យខ្លាចជាងអ្វីទាំងអស់វាគ្មានរូប តែអាចមើលឃើញវាគ្មានស្រមោល តែអាចជួបប្រទះខុសឬត្រូវចេញតែពីមាត់ សំអាងលើសំដីតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ អាចធ្វើឲ្យមនុស្សមើលស្រាលជីវិតអ្នកក្លាហានអាចដោះអាវក្រោះចេញពីខ្លួន។ ក្នុងក្បួនយុទ្ធសាស្រ្តបាននិយាយថា៖ ការវាយសម្រុកដោយប្រើ”រឿងប្រឌិត ”យ៉ាងប៉ិនប្រសប់មិនបាច់ប្រយុទ្ធក៏ធ្វើឲ្យសត្រូវទម្លាក់អាវុធបានដែរ។

នៅក្នុងប្រវត្តិសាស្រ្តមានភស្តុតាងច្រើនណាស់ ដែលបានបញ្ជាក់បង្ហាញពីរឿងនេះដូចជាសង្រ្គាម នៅទ្វីបអ៊ឺរ៉ុបក៏ធ្លាប់កើតមានដែរនោះគឺ“ពាក្យប្រឌិត”ទំលាយខ្សែការពារម៉ាទីណូ។បើសិនជានិយាយថា (បង្កើតបញ្ហា)គឺធ្វើឲ្យសង្គមច្របូកច្របល់នោះបានន័យថា៖” ពាក្យប្រឌិត”គឺជាប្រភពនៃការ”បង្កើតបញ្ហា”នេះឯង។ បើ”ប្រឌិត”ត្រូវចេះមើលកាលៈទេសៈត្រូវប្រឌិត ឲ្យវាសមហេតុសមផលហើយទាមទារ” រហ័ស”មិនត្រូវឆ្លងកាត់ពេលវេលាសាកល្បងវែងអន្លាយទេដែលនិយាយថា” ជឿមិនជឿអាចសាកល្បងចំពោះមុខស័ក្តិសិទិ្ធថ្ងៃក្រោយទើបដឹង” ។ដល់ទៅថ្ងៃក្រោយ ទំរាំតែដឹងការពិតខ្លួនយើង(បានឆ្លងផុតសមុទ្រក្លាយជាទេវតា)បាត់ទៅហើយ។

ឈិង‑ស៊ឹន, អ៊ូ‑ក្វាងពេលចាប់ផ្តើមបំផុស ចលនាប្រឆាំង បានប្រឌិតដោយប្រើប្រាស់រឿងខ្មោចព្រាយ បិសាចទៅអូសទាញចិត្តប្រជារាស្រ្ត គេយកក្រណាត់ដែលសរសេរថា” ស្តេចឈឹង‑ស៊ឹន” ញ៉ាត់ចូលទៅក្នុងពោះត្រីគឺចង់បញ្ជាក់ថា វាជារឿងព្រហ្មលិខិតហើយបានចាត់ មនុស្សឲ្យក្លែងជាខ្មោច ពាក់កណ្តាលអាធ្រាត្រដើរ ស្រែកថាៈមហារឈួររុងរឿង(ដោយសារស្តេច ឈឹង‑ស៊ឹន) ថែមទៀត រួចក៏អូសទាញបានប្រជាជន ដែលជឿអបិយជំនឿយ៉ាងច្រើនឲ្យចូលរួមក្នុងចលនានេះ។

ចំណែកលីវ‑ប៉ាង បានប្រឌិតរឿងដោយនិយាយថា ខ្លួនបានសម្លាប់ស្តេចស ហើយតាំងខ្លួនជាស្តេចក្រហម និងនិយាយថែមទៀតថាៈមានឆ្អឹងជាស្តេច។ របៀបនេះហើយ ក៏បោកប្រាស់ប្រជារាស្ត្រទាំង នោះឲ្យជឿស្លុងទាំងងងឹតងងុលរង់ចាំដល់ពេលកម្លាំងធំធាត់រឹងមាំ ហើយក៏លោតភ្លែតពីមនុស្សដែលចូលចិត្តស្រីស្រា គ្មានទីពឹងឡើងភ្លែតអង្គុយលើរាជបល្ល័ងតែម្តង។ បើពិនិត្យតាមសាច់រឿង គ្មានអ្វីគួរឲ្យសង្ស័យទេថាៈក្រុមលីវ‑ប៉ាង។ល។ បានធំធាត់ឡើងដោយ សារតែផ្តើមចេញពីការ”ប្រឌិតរឿង”តែប៉ុណ្ណោះ។

ពួកគេចេះប្រើឱកាសតាមទំនៀមទម្លាប់នាពេលនោះ។បើឥឡូវនិយាយពីរៀងនេះពិតជាគួរឲ្យអស់សំណើចណាស់តែពួកគេបាន” ឆ្លងសមុទ្រ” រួចផុតទៅហើយ។ហេតុនេះត្រូវដឹងថាៈត្រូវប្រឌិតរឿងតាមកាលៈទេសៈបើមិនមែនអ្នកចេះ ឬអ្នកជំនាញទេមិនគួរប្រថុយអនុវត្តនោះទេ។មានរឿង“គ្មានតែអាចបង្កើតឲ្យមាន”មួយដែលអាចចាត់ទុកថាពីមុនកម្រនឹងជួបឥឡូវក៏មិនដែលប្រទះរឿងនោះគឺ៖‑ចាង‑យី នាសម័យ ចាន់‑គួក បានរៀន ” វិធីរាតត្បាត” មួយគម្ពីរបានដឹកនាំគ្នាមួយចំនួនរត់ទៅ នគរឆដើម្បីស្វែងរកលាភសក្ការៈព្រោះតែរកខ្សែររយៈចូលគាល់ស្តេច មិនបានក៏ត្រូវរស់នៅទាំងត្រដរក្នុងនគរឆជីវភាពយ៉ាប់យឺនពេកក្រៃអ្នកដែលរត់មកតាមជាមួយទ្រាំតទៅទៀតលែងបានហើយ ក៏រអ៊ូរទាំថា៖ចង់ត្រឡប់ទៅផ្ទះវិញ។ឃើញបែបនេះចាងយី ក៏និយាយទៅកាន់ពួកគេថាពួកឯងកុំបារម្ភអីគ្មានចោទបញ្ហាអ្វីទាំងអស់នែ៎ទ្រាំប៉ុន្មានថ្ងៃទៀតទៅ មិនមែនយើងនិយាយអួតទេក្រោយពេលដែល យើងបានជួបស្តេចហើយធានាថាពួកឯងពិតជា ស៊ីមិនអស់ផឹកមិនខ្វះបើមិនដូចពាក្យយើងថាទេពួកឯងវាយឲ្យបាក់ធ្មេញមុខ របស់យើងតាមសប្បាយទៅចុះ។ពេលនោះស្តេចឆ កំពុងតែពេញស្រឡាញ់ស្រីស្នំពីររូបម្នាក់គឺណានហូវម្នាក់ទៀតគឺជឹនស៊ីវ ។ថ្ងៃមួយចាងយី ក៏បានជួបនិងស្តេចឆតែស្តេចឆមិនពេញចិត្តនឹងគេទាល់តែសោះ។

ចាងយីនិយាយ៖ទូលបង្គំមកដល់ទីនេះយូរណាស់ដែរហើយ ព្រះអង្គមិនប្រទានកិច្ចការអ្វីតិចតួចដល់ទូលបង្គំសោះ ប្រសិនបើព្រះអង្គពិតជាមិនពេញព្រះទ័យនឹងទូលបង្គំ មែនសូមតែ ព្រះរាជានុញ្ញាតិឲ្យទូលបង្គំចាកចេញពីទីនេះទៅចុះទូលបង្គំនឹងទៅនគរ ជីនមួយជើងសាកមើលក្រែងល៎ទីនោះមានឱកាសគ្រាន់បើ។ ‑ល្អណាស់តាមចិត្តឯងចុះ!ស្តេចឆបន់ឲ្យគេចាកចេញភ្លាមៗ កាន់តែឆាប់កាន់តែល្អក៏ឆ្លើយយល់ព្រមភ្លាមតែម្តង។ ‑ពិតហើយទោះបីទីនោះមានឱកាសក្តីទូលបង្គំ ត្រូវតែត្រឡប់មកវិញម្តងទៀតតើព្រះអង្គ ត្រូវការអ្វីពីនគរជីនខ្លះឬទេ?ឧទាហរណ៍៖ ‑ផលិតផលពិសេសនៅទីនោះពេលត្រឡប់មកវិញទូលបង្គំនិងជួយនាំយកមកថ្វាយតែម្តង។ស្តេចឆសម្លឹងមើលដោយមិនសប្បាយចិត្តនិយាយយ៉ាងសោះកក្រោះ ‑មាសប្រាក់កែវកងភ្លុកដំរីស្នែងខ្ទីងនគរយើងមានមិនខ្វះ ចំពោះរបស់របរនគរជីនគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ។

ព្រះអង្គពិតជាមិនចូលចិត្ត នារីរូបស្រស់នៅទីនោះមែនឬ?សំដីមួយម៉ាត់នេះដូចចរន្តអគ្គិសនី ឆក់អារម្មណ៍ស្តេចឆភ្លាម ព្រះភ័ក្រ្កដ៏តឹងតែងក៏ស្រាប់តែធូរខ្សុយមកវិញ ព្រះនេត្រហាក់មានពន្លឺ។


ព័ត៌មានថ្មីៗផ្សេងទៀត