ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

កងទ័ពមីយ៉ាន់ម៉ាបា​នប្រកាស ពីការ​សារភាពសូកប៉ា​ន់ លោកស្រីSuuKyi

ថ្ងៃចេញផ្សាយៈ 23-03-2021 11:43 PM
ចំនួនចូលមើលៈ 39 នាក់
អត្ថបទដោយៈ សម្បត្តិ

ភ្នំពេញ៖ កងទ័ពមីយ៉ាន់ម៉ាបានប្រកាសផ្តល់សក្ខីកម្មរបស់អតីតនាយករដ្ឋមន្រ្តីលោកPhyo Min Thein ដែលបានសារភាពថាបានសូកប៉ាន់លោកស្រីAungSanSuuKyi។ការផ្តល់សក្ខីកម្មនេះត្រូវបានប្រកាស ដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្នុងអំឡុង សន្និសីទសារព័ត៌មានដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃនេះ។លោកស្រីPhyoMinTheinអតីតនាយករដ្ឋមន្រ្តីប្រចាំតំបន់បាន និយាយថាលោកបានជួបសួរសុខទុក្ខ លោកស្រីទីប្រឹក្សារដ្ឋលោកស្រីAungSanSuuKyiជាច្រើនដង ហើយបានផ្តល់ប្រាក់ទៅលោកស្រីនៅពេលណាដែលចាំបាច់។ ក្រៅពីសាច់ប្រាក់លោកស្រីTheinក៏បាននិយាយផង ដែរថាលោកស្រីបាន ប្រគល់ដុំមាសនិងសូត្រដល់លោកស្រីSuuKyi។

រដ្ឋាភិបាលយោធាក៏បានចេញសក្ខីកម្មពីអភិបាលក្រុងមួយនៅតំបន់ Naypyidawដោយចោទប្រកាន់ គណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីSuuKyiថាបានលួចបន្លំសន្លឹកឆ្នោតដោយ“បំពេញ”ចំនួនអ្នកបោះឆ្នោតសូម្បីតែបីដងក្នុងក្រុងមួយ។ទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTVនៅថ្ងៃទី១៧ ខែមីនា ក៏បានរាយការណ៍ដែរថាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈ្មោះMaung Weik បានសារភាពថាបានសូកប៉ាន់លោកស្រីSuuKyiប្រហែល៥៥ម៉ឺនដុល្លារនៅឆ្នាំ២០១៩និង ២០២០ ។

កងទ័ពមីយ៉ាន់ម៉ាកាលពីមុនបានចោទប្រកាន់លោកស្រីSuuKyiពីបទទទួលសំណូកដែលមានទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារជាសាច់ប្រាក់និងមាស១១,២គីឡូក្រាម។ លោកប្រធានាធិបតី Win Myint និងរដ្ឋមន្រ្តីខុទ្ទកាល័យជាច្រើននាក់ក៏ត្រូវបានគេចោទប្រកាន់ពីបទពុករលួយផងដែរ។ជាពិសេសលោក Win Myint បានដាក់សម្ពាធឲ្យគណៈកម្មការបោះឆ្នោតរារាំងការស៊ើបអង្កេត។

ក្រៅពីការចោទប្រកាន់អំពីអំពើពុករលួយក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាក៏ត្រូវបានចោទប្រកាន់ផងដែរពីបទនាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់និងរំលោភលើច្បាប់ប្រឆាំងនឹងCovid-19 ។ លោកស្រីអាចត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយប្រសិនបើត្រូវបានផ្តន្ទាទោស។ មេធាវីតំណាងលោកស្រីSuuKyiនិងរដ្ឋាភិបាលលោកខាងលិចជាច្រើនបានប្រកាសការចោទប្រកាន់នេះថាជាការប្រឌិត។

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានឹងចូលរួមបើកសវនាការតាមអ៊ីនធឺណេតលើកទី២នៅថ្ងៃទី២៤ ខែមីនា។ លោកស្រីSuuKyiបានបង្ហាញខ្លួនចុងក្រោយតាមរយៈវីដេអូនៅឯការជំនុំជម្រះនៅថ្ងៃទី១ខែមីនា។ គេមិនទាន់ដឹងច្បាស់ថាលោកស្រីត្រូវបានឃុំខ្លួននៅទីណាទេ។វាត្រូវបានគេរាយការណ៍ថា លោកស្រីកំពុងស្ថិតនៅក្នុង ការឃុំខ្លួនក្នុងផ្ទះមុនពេលត្រូវបានផ្ទេរទៅទីតាំងសម្ងាត់កាលពីចុងខែមុន៕


ព័ត៌មានថ្មីៗផ្សេងទៀត