ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

ប្រជាព​លរដ្ឋ​ចោទលោក ហ​ង្ស ម៉ៅ និងលោ​កឧត្តមសេនីយ៍​ទោមួយរូប​ រឿង​វាទទី​យកដី​កេរ្តិ៍ឪពុករ​ប​ស់​ខ្លួន តែលោក​ទាំងពីច្រានចោល​ ការចោទប្រកាន់​នេះ​ ដោយសា​រដីនេះ​មានប្លង់​រឹងត្រឹមត្រូវ

ថ្ងៃចេញផ្សាយៈ 24-03-2021 10:12 AM
ចំនួនចូលមើលៈ 82 នាក់
អត្ថបទដោយៈ ខ្មែរម្ចាស់ការ

ខេត្តបន្ទាយមានជ័យ៖ ប្រជាព​លរដ្ឋមួយ​គ្រួសារ​ដែលបាន​អះអាងថា​ ខ្លួនរងគ្រោះ​និងអយុត្តិធម៌​ពី​សំ​ណាក់​អ្នកមានលុយ មានអំណា​ចដែលបាន​វាទ​ទីយកដីកេរ្តិ៍រប​ស់ឪពុក​ឈ្មោះ ជា​ សាវី ជាអតីត​ទា​ហាន ដែ​លបច្ចុប្បន្នបា​នស្លាប់​បាត់​ទៅហើយ​យ​កធ្វើជា​សម្បត្តិផ្ទាល់ខ្លួន​ ដោយ​​គ្មានដំណោះ​ស្រាយ​ពី​អាជ្ញាធរក្រុង ខេត្ត ​ទោះ​ជាពួកគាត់​បា​នដាក់ពាក្យ​បណ្តឹង​ជាច្រើន​លើ​កយ៉ាងក្តី។

បើតាមលោកស្រី​ ជា សុខហ្គេច អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅ​ភូមិ​សុភី ក្រុងសិរីសោភ័ណ្ឌ បាន​ឲ្យដឹ​ងថា ដីរបស់ខ្លួន​ដែលបានកាន់កាប់បន្តពីឪពុកនៅចំណុច​ភូមិ​សូរិយ៉ា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យ មានកន្ទុយប័ណ្ណ(ចុងសន្លឹក)ត្រឹមត្រូវដែលមានទំហំ៣៨៤៩៣ម៉ែត្រ ស្មើនឹងជា​ង៣ហិចតា ដែលបច្ចុប្បន្ននៅ​សល់មិនបាន១ហិចតានោះទេ ដោយសារ​មានលោ​កឧត្តម​សេនីយ៍​ទោ ជា សំណាង មានតួនាទីជាប៉េអ៊ឹមផ្ទៃប្រទេសមួយរូប និងលោក ហង្ស ម៉ៅ បានវាទទី​យកម្តង​បន្តិចៗ រហូតមានការកាយផ្តាច់ផ្លូវនិង​ឈូសខ្ទម​ដែលពួកគាត់​សាងសង់គ្រោង នឹងដេកចាំ​ធ្វើចំការ​នៅទី​នោះ​ ជាក់ស្តែង​កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកហង្ស ម៉ៅ​ បានបន្តយក​គ្រឿងចក្រ​កាយ​ផ្តាច់ផ្លូវ​ ក្នុងគោលបំណង​យកដីដែល​នៅសេះសល់បន្ថែម។ដូច្នេះពួកគាត់ស្នើ​ឲ្យ​ ថ្នាក់ដឹក​នាំជួយ​អន្តរាគម​​​ឲ្យបា​នដីនេះបាន​មកវិញ​ ដើម្បីទុកគ្រាន់​ធ្វើចំការចិញ្ចឹមជីវិត។



ជុំវិញការចោទប្រកាន់​នេះដែរ លោក ហង្ស ម៉ៅ បាន​​ឲ្យដឹងតា​មទូរស័ព្ទថា លោក​សុំធ្វើការ​ច្រាន​ចោល​ទាំង​ស្រុង​នូវការចោទប្រកាន់នេះ​ ដោយសា​រលោក​មិនបានជាប់ពាក់ព័ន្ធ​នោះទេ តែលោក​គ្រាន់​តែជាអ្នកមើលខុស​ត្រូវ​ឲ្យលោក​ជំទាវ​ ហ៊ុន ណេង តែប៉ុណ្ណោះ។លោក​បញ្ជាក់ថា ដីនេះសរុ​បរួ​មមានទំហំ​២០ហិចតា មាន​ប្លង់រឹងត្រឹមត្រូវដែលមានការទទួ​លស្គាល់ពីលើ​ ហើយ​ដី​នេះទិញ​ហុនគ្នា​បង​ប្អូន៣នាក់ ដោយ​ទិញ​ពី​លោក​ជំទាវ ឈឹង ណេង​ ហើយ​កាល​ពីដើមឡើយ​ដីនេះ​គឺលោក​ជំទាវ ឈឹង ណេង បានប្រគល់​​ឲ្យលោកជា ​សាវី អតីតទាហាន និងត្រូវ​ជាឪពុករប​ស់លោកស្រី​ ជា សុខ​ហ្គេច ​មើលខុសត្រូវតែប៉ុ​ណ្ណោះ​ ចំណែកប្លង់​រឹង​គឺជា​ឈ្មោះរបស់​លោកជំទាវ ឈឹង ណេង យ៉ាង​ពិត​ប្រាកដ ព្រមទាំងមានអាជ្ញា​ធរគ្រប់ជាន់ថ្នាក់ដឹងលឺទៀតផង តែក្រោយមកលោកជំទាវ ឈឹង ណេង ក៏បាន​លក់ទៅ​ឲ្យ​លោកជំទាវ​ ហ៊ុន ណេង កាន់កាប់ស្រប​ច្បាប់រហូតមកដល់បច្ចុប្បន្ន។

ដោយឡែកលោ​កឧត្តម​សេនីយ៍​ទោ ជា សំណាង ក៏បាន​ធ្វើការបដិសេ​ធទាំងស្រុង​ផងដែរថា លោក​មិនមានជាប់​ពាក់ព័ន្ធរឿង​ដីធ្លីអ្វី​នោះទេ កុំចេះតែចោទនិងយក​ឈ្មោះ​តួនាទី​របស់លោក​មកប្រើ​ដោយមិន​ដឹងច្បាស់ ជាក់ស្តែងនាពេលកន្លងទៅនេះនៅលើបណ្តាញ​សង្គមFacebookបាន​សសេវា​យប្រហារទៅលើរូបលោក​ដោយមិនបានសួនាំ ជាហេតុធ្វើ​ឲ្យប៉ះពាល់ដល់កិត្តិយស តែបើនៅតែ​បន្ត​លោក​នឹង​ដាក់ពាក្យបណ្តឹង​ជាក់ជាមិនខាន។លោកបញ្ជក់ទៀតថា បញ្ហារកស៊ីដីធ្លី ជារឿង​ភរិយារបស់​លោ​ក​កុំ​យក​ឈ្មោះ​តួនាទីលោក​មកលាលំ​ឲ្យសោះ តែបញ្ហា​ខាងលើនេះលោក​បានដឹង​ថា ភរិយារបស់​លោក​បានទិញមានប្លង់រឹងត្រឹមត្រូវ​ មិនដូចការចោទប្រកាន់នោះទេ​៕


ព័ត៌មានថ្មីៗផ្សេងទៀត