ទំនាក់ទំនងនាយកការផ្សាយ: 017 7 55 36 / 097 97 89 087 / 096 559 35 36

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ គឹម រតនា រងការចោទប្រកាន់ពីម្ចាស់លុយ ​រឿង​ស៊ីដាច់លុ​យចំនួន១ម៉ឺន​ដុល្លាមិនសង ថែមទាំងគេចវេសន៍ទៀត

ថ្ងៃចេញផ្សាយៈ 23-03-2021 10:16 PM
ចំនួនចូលមើលៈ 41 នាក់
អត្ថបទដោយៈ ខ្មែរម្ចាស់ការ

ខេត្តបន្ទាយមានជ័យ៖ លុយ​ត្រឹមតែ​១ម៉ឺនដុល្លា​សោះ លោកឧត្តមសេនីយ៍​ទោ គឹម រតនា គេចវេសន៍​ពី​ម្ចាស់លុ​យ​ មិនព្រម​សង​ដោយ​បាន​សន្យា​ថា​ សងម្ត​ងថ្ងៃនេះ ម្តងថ្ងៃនោះជា​ច្រើន​លើកច្រើនសារ​រាប់​មិនអស់ បាន​ធ្វើ​ឲ្យម្ចា​ស់លុយ ខឹងសម្បាតាម​ស្វែងរក​គ្រប់ទីកន្លែក្នុង​ខេ​ត្តបន្ទាយមានជ័យ រហូត​មក​ដល់ពេល​នេះ​មិ​នទាន់​បានជួប និងស​ងនៅឡើយ។

បើតាមលោកព្រំ សាម៉ូម ដែល​ជាម្ចាស់លុយបាន​ឲ្យដឹងថា ឈ្មោះ គឹម រតនា មានឋា​នរន្តស័ក្ក​ជាផ្កា​យ២ នៅ​ខេត្តបន្ទាយមានជ័យ បាន​យកលុយ​ពីលោក​សរុប​ចំនួន​១ម៉ឺន​ដុល្លា ជា​ថ្នូរ​ឲ្យជួ​យប​ង់​ពន្ធគយ​ចូល​រដ្ឋ​រឿងរ​កស៊ី ដោយ​សារ​លោកឧត្តមសេ​នីយ៍​ទោ គឹម រតនា រូប​នេះ​បាន​អះអាងថា ខ្លួន​បាន​ស្គាល់​គេ​នៅ​គយ ក៏​បានផ្ញើលុយ​ឲ្យលើក​ទី១ នៅថ្ងៃទី១​៣ ខែមករា ចំនួន​២០លានរៀល​នៅចំណុច​ខាងមុខ​កងរាជអា​វុធ​ហត្ថខេត្ត​,លើក​ទី២ មិន​ចាំ​ថ្ងៃខែ​នោះទេ គ្រាន់តែ​ចាំបា​នថា​ប្រគល់លុយ​ឲ្យ​នៅហា​ងគុយទាវ ហេ​ហោច័ន្ទរះ ចំនួន១៧​លានរៀល ​បា​នប្រមា​ណពីទៅបី​ថ្ងៃ​ក្រោយ​ក៏បានយ​កចំនួន​១៥០០ដុ​ល្លា​បន្ថែមទៀត មិនដឹងអីបែជា​អីវ៉ាន់ក៏មិ​នបាន ឯលុយ​ក៏បាត់ នៅពេល​ខលសួរ​បែជាឆ្លើយ​ថា ចាំសងលុយវិញ ហើយការសន្យានោះទៀតសោធ​រហូតមកដល់​ម៉ោងនេះមិនទាន់ទទួល​បាននោះទេ ដោយកុហក់​ម្តង​ឲ្យថ្ងៃនេះ ម្តង​ឲ្យថ្ងៃនោះ បានធ្វើ​ឲ្យរូបលោក​ស្វែង​រកតាមកា​រណាត់ជួប​ ជា​ច្រើន​លើក​ច្រើនសារ ជាហេតុធ្វើ​ឲ្យ​ខាត​ពេលវេលាមិនចេះតិច។ទាំង​នេះ​លោក​ចាត់ទុក​ថា លោក​ឧត្តម​សេ​នីយ៍​ទោ រូប​នេះពា​ក់ឋានរន្តស័ក្កដ​ល់ទៅផ្កាយ បែជា​អន់ចរិក​បោក​ប្រាសលុយប៉ុនហ្នឹង ដូ​ច្នេះ​លោក​ស្នើ​ឲ្យសម​ត្ថកិច្ច​មានវិធា​នការតាមផ្លូវ​ច្បាប់ដើម្បីកុំ​ឲ្យ​អ្នក​ដ៏ទៃ​យ​កគំរូតាម។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់ម្ចាស់លុយខាងលើ​នេះដែរ កាលពី​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០​២១ អង្គភាពគេ​ហទំព័រ ខ្មែរម្ចាស់ការ បាន​ឃើញ​អាខោនFacebookមានឈ្មោះ​ថា(ចូរ បាយ​ឌិន)បានបង្ហោះជារូបភាព​របស់​លោកផ្កាយពី អម​ទៅដោ​យសំ​ណេបញ្ជាក់ថា«មុខ​អា​នេះ​ដើបោ​កតែ​បន្តិច​ទៀត​ជាប់គុកអញកំ​អោយជួប​មុខអញស្រុក​ខ្មែរគេ​ច​អោយផុតអារតនា»។

ជុំវិញការចោទប្រកាន់ខាងលើនេះដែរ អង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ មិនអាចសុំការបំភ្លឺ​ណាមួយ​ពីលោក​ឧត្តម​សេនីយ៍ទោ គឹម ​រតនា បានទេ ដោយ​ខល​ចូលជាច្រើន​ដង​មិនមានអ្នកទទួល​។តែទោះ​យ៉ាង​នេះ​ក្តីអង្គភាពយើងរង​ចាំការបំភ្លឺពី​លោក​រាល់ម៉ោងធ្វើការ៕



ព័ត៌មានថ្មីៗផ្សេងទៀត