ទំនាក់ទំនងនាយកការផ្សាយ: +855 12 278 721

ព័ត៌មានជាតិ

ពលករខ្មែរចំនួន១០​នាក់ និងជនជា​តិថៃ​៥នាក់ លួចឆ្លងដែ​នតាមច្រករបៀង​ខុសច្បាប់ នៅ​ក្នុង​ភូមិ​សាស្ត្រ ខេត្តស្រះកែវ ត្រូវទាហាន​ថៃចា​ប់ឃាត់ខ្លួន

ថ្ងៃចេញផ្សាយៈ 28-12-2021 07:45 AM
ចំនួនចូលមើលៈ 361 នាក់
អត្ថបទដោយៈ សហការី

(ថៃ)៖កម្លាំងយោ​ធា​ថៃ​ឈរជើង​តាមបន្ទាត់ព្រំដែនក្នុងស្រុកតា​ប្រាយ៉ា ខេ​ត្តស្រះកែវ ប្រទេស​ថៃ ជាប់ព្រំដែន​ទល់ និងខេត្តបន្ទាយ​មានជ័យរបស់​ប្រទេសកម្ពុជា ឃាត់ខ្លួនពលករខ្មែរ​ចំនួន​១០នាក់ ក្នុង​នោះ​មានស្រី៤​នាក់ នៅបរិ​វេណភូមិទព័សៀម ឃុំ/ស្រុកតា​ប្រាយ៉ា ខេត្តស្រះកែវ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២១​ខណៈកម្លាំងកំពុងចុះល្បាតក្នុងភូ​មិសាស្រ្តទទួលខុសត្រូវ។



សមត្ថកិច្ចការពារព្រំដែនថៃប្រាប់ថា៖ពលករខ្មែរទាំង១០នាក់នេះ ធ្វើដំណើរម​កពីខេត្តកំពង់ចាម និងកំ​ពង់ធំ ប្រទេសក​ម្ពុជា ក្នុងគោលបំណងទៅ​ធ្វើកា​រនៅក្នុង​ខេត្តប៉ះធំថានី និងខេត្តស្រះកែវ ប្រទេស​ថៃ។ក្រោយពីសួនាំរួចស​មត្ថកិច្ចថៃ​បាន​បញ្ជូន​ទៅឲ្យជំនាញស្រុក​តាព្រះយ៉ា ដើម្បីចាត់​ការតា​មច្បាប់បន្ត។



សមត្ថកិច្ចការពារព្រំដែនបន្តថា៖ជា​មួយគ្នា​នេះដែរ កម្លាំងទា​ហា​នប្រាណ​ទី១៣ ប្រចាំ​ស្រុកអារញ្ញ បា​នឃា​ត់ខ្លួនជ​ន​ជាតិថៃ​ចំនួន​៥​នាក់​បន្លែមទៀត ខណៈកែលកំពុង​លួចឆ្លង​ដែន​តាមច្រករ​បៀងដោ​យ​ខុស​ច្បាប់​ចូ​លទៅទឹក​ដីកម្ពុជា នៅ​បរិ​វេណភូមិ​ខ្លងលឹក ឃុំ/ស្រុកអារញ្ញ ខេត្តស្រះ​កែវ​ខណៈកម្លាំង​កំពុង​ត្បាតត្រួតពិនិត្យ​នៅតំ​បន់​ដែល​ទទួលខុស​ត្រូវ។



ក្រោយពីឃាត់ខ្លួនជនជាតិថៃទាំង៥នាក់ សួរនាំបានឲ្យដឹងថា ពួកខ្លួនធ្វើដំណើរមកពីទីក្រុងបាងកក ក្នុងគោលបំណងធ្វើ​ដំណើរទៅធ្វើការនៅក្នុងទឹកដី​ខេត្តបន្ទាយមានជ័យ របស់​កម្ពុជា ទើបស​មត្ថកិច្ចថៃ​ឃាត់ខ្លួនបញ្ជូនទៅឲ្យ​ជំនាញសមត្ថកិច្ចស្រុកខ្លងលឹក ដើម្បីចាត់​ការតាមច្បាប់​បន្តផងដែរ៕


ព័ត៌មានថ្មីៗផ្សេងទៀត